Close

លោក Putin ស្វាគមន៍ការលើកឡើងរបស់លោក Trump ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Putin ស្វាគមន៍ការលើកឡើងរបស់លោក Trump ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន លោក Putin ស្វាគមន៍ការលើកឡើងរបស់លោក Trump ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក Vladimir Putin បានប្រកាសស្វាគមន៍ចំពោះការអត្ថាធិប្បាយរបស់បេក្ខជនប្រធានាធិបតីអាមេរិក លោក Donald Trump អំពីបំណងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន ដោយ «ស្មោះត្រង់»

ការប្រកាសស្វាគមន៍របស់លោក Vladimir Putinនេះ ខណៈដែល លោក បានចូលរួមកិច្ចប្រជុំកំពូលនៃប្លុកប្រទេស BRICS ដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។

ជាមួយគ្នានោះដែរ លោក Vladimir Putin ក៏បានព្រមានចំពោះប្រទេសលោកខាងលិចផងដែរកាលពីថ្ងៃព្រហស្បតិ៍ថាវាជា«យល់ខុស» ដែលគិតថា ទីក្រុងម៉ូស្គូអាចចាញ់នៅលើសមរភូមិហើយថាកិច្ចព្រមព្រៀងសន្តិភាពណាមួយនឹងត្រូវទទួលស្គាល់ចំពោះគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីលើតំបន់ធំ ៗ នៃទឹកដីអ៊ុយក្រែន។

នាឱកាសនោះផងដែរ លោក Vladimir Putin បានប្រឈមមុខនឹងការអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅឯកិច្ចប្រជុំកំពូលពីសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយចំនួនរបស់ខ្លួន សម្រាប់នៅប្រទេសអ៊ុយក្រែន ។
លោក Vladimir Putin បាននិយាយថា លោក Trump «បាននិយាយអំពីបំណងចង់ធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ខ្ញុំគិតថាគាត់មានចិត្តស្មោះ។ ជាការពិតណាស់ យើងស្វាគមន៍ចំពោះការថ្លែងបែបនេះ មិនថាអ្នកណាមកពីណាទេ»។

លោក Putin ស្វាគមន៍ការលើកឡើងរបស់លោក Trump ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន

អ្នកវិភាគមួយចំនួនជឿថា ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែក្រោយអាចមានសារៈសំខាន់ចំពោះទំនាក់ទំនងនាពេលអនាគត និងជម្លោះនៅអ៊ុយក្រែន និងរុស្ស៊ី។
សំរំលឹកដថា លោក Donald Trump បានបង្ហាញការសង្ស័យម្តងហើយម្តងទៀតជុំវិញជំនួយរាប់ពាន់លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោនជួយដល់ប្រទែសអ៊ុយក្រែន ហើយបានអះអាងថា ប្រសិនបើជាប់ឆ្នោត លោកអាចបញ្ចប់សង្គ្រាម ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

សូមបញ្ជាក់ថា មេដឹកនាំ ឬតំណាងនៃប្រទេសចំនួន ៣៦ បានចូលរួមកិច្ចប្រជុំកំពូល BRICS រយៈពេលបីថ្ងៃ រួមមាន ប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដោយបានគូសបញ្ជាក់ពីការបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីដាក់ឱ្យនៅដាច់ដោយឡែកពីប្រទេសរុស្ស៊ីជុំវិញសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន៕

មេដឹកនាំវិមានក្រឹមឡាំងបាននិយាយថា ទីក្រុងមូស្គូបើកចំហរក្នុងការពិចារណាលើគំនិតផ្តួចផ្តើមសន្តិភាព និងស្វាគមន៍មេដឹកនាំ BRICS ដែលផ្តល់ការសម្របសម្រួល៕