រុស្សីចាប់ផ្តើមអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនជាផ្លូវការ
ទីក្រុងម៉ូស្គូ៖ គោលនយោបាយលើកលែងទិដ្ឋាការ (Visa-Free) របស់ប្រទេសរុស្ស៊ីសម្រាប់ពលរដ្ឋចិនបានចាប់ផ្តើមអនុវត្តជាផ្លូវការហើយ នៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ។
សេចក្តីសម្រេចនេះត្រូវបានប្រកាសឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីពេលថ្មីៗនេះ។
គោលនយោបាយនេះត្រូវបានគេរំពឹងថានឹងជំរុញយ៉ាងខ្លាំងក្លានូវ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ក៏ដូចជា ពង្រីកវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ឆ្លងព្រំដែន។

ខ្លឹមសារសំខាន់នៃគោលនយោបាយ គឺ ពលរដ្ឋចិននាពេលបច្ចុប្បន្ន មានសិទ្ធិពេញលេញក្នុងការចូលទៅកាន់ប្រទេសរុស្ស៊ីដោយមិនចាំបាច់ដាក់ពាក្យស្នើសុំទិដ្ឋាការជាមុនឡើយ។
ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការវិញ ទាំងទីក្រុងម៉ូស្គូ និងប៉េកាំងបានចាត់ទុកការលើកលែងទិដ្ឋាការនេះជាសញ្ញានៃ ភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ និងជាមធ្យោបាយដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់គោលបំណងទេសចរណ៍ អាជីវកម្ម និងវប្បធម៌។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សា និងការរៀបចំជាបន្តបន្ទាប់រវាងភាគីទាំងពីរ ដែលរួមមានទាំងការអនុវត្តកម្មវិធីធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ទោះបីជាមានការលើកលែងទិដ្ឋាការក៏ដោយ ជាទូទៅ ការធ្វើដំណើរដោយមិនមានទិដ្ឋាការ ជាពិសេសសម្រាប់ការធ្វើដំណើរជាក្រុម (Group Tour) អាចនឹងតម្រូវឱ្យអ្នកដំណើរត្រូវមាន៖ លិខិតឆ្លងដែនដែលមានសុពលភាព យ៉ាងតិច ៦ ខែ។ ធានារ៉ាប់រងសុខភាព សម្រាប់ការធ្វើដំណើរ។ និង ឯកសារចាំបាច់ផ្សេងៗ ទៀតដែលតម្រូវដោយប្រទេសគោលដៅ (រុស្ស៊ី)។
ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសរុស្ស៊ីក្នុងការបើកចំហរទ្វាររបស់ខ្លួនដល់ភ្ញៀវទេសចរចិន ខណៈដែលប្រទេសចិនផ្ទាល់ក៏បានអនុវត្តគោលនយោបាយមិនតម្រូវទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ីមួយរយៈផងដែរ៕