Close

លោក Trump ៖ លោក Zenlensky នឹងប្រគល់តំបន់ Crimea ទៅឱ្យរុស្ស៊ី

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump ៖ លោក Zenlensky នឹងប្រគល់តំបន់ Crimea ទៅឱ្យរុស្ស៊ី លោក Trump ៖ លោក Zenlensky នឹងប្រគល់តំបន់ Crimea ទៅឱ្យរុស្ស៊ី

អាមេរិក៖ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកគិតថា សមភាគីរបស់លោក គឺ លោក Volodymyr Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានបង្ហាញឆន្ទៈក្នុងការប្រគល់តំបន់ Crimea ទៅឱ្យប្រទេសរុស្ស៊ីដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ។

នៅពេលអ្នកសារព័ត៌មានសួរលោក Trumpថា តើលោកគិតថាប្រធានាធិបតីអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រគល់ការគ្រប់គ្រងឧបទ្វីបភាគខាងត្បូងរបស់ខ្លួនដែលត្រូវបានបញ្ចូលដោយខុសច្បាប់ដោយរុស្ស៊ីក្នុងឆ្នាំ ២០២១៤ ឬយ៉ាងណានោះ លោក Trump បានឆ្លើយតបថា «ខ្ញុំគិតដូច្នេះ» ។

ជាមួយគ្នានេះ លោក Trump ក៏បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បញ្ឈប់សកម្មភាពការវាយ ប្រហារ ដោយងាកមក អង្គុយចុះ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដោយលោកបានលើកឡើងថា នេះអាចសម្រេចបានក្នុងរយៈពេលពីរសប្តាហ៍។

លោក Trump បានធ្វើអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីត្រឡប់មកពីបុរីវ៉ាទីកង់ និងបន្ទាប់ពីលោកបានជួបជាមួយ Zelensky មុនពេលចូលរួមពិធីបុណ្យសពរបស់ សម្តេចសង្ឃ Pope Francis ។ លោក Trump បាននិយាយថាកិច្ចប្រជុំបាន «ដំណើរការល្អ» ហើយថា តំបន់ Crimea ត្រូវបានពិភាក្សា «យ៉ាងខ្លី» ជាមួយលោក Zelensky ។

លោក Trump ៖ លោក Zenlensky នឹងប្រគល់តំបន់Crimea ទៅឱ្យរុស្ស៊ី

យ៉ាងនេះក្តីប្រទេសអ៊ុយក្រែនបានច្រានចោលម្តងហើយម្តងទៀតចំពោះការធ្វើសម្បទានទឹកដីដោយសង្កត់ធ្ងន់ថាបញ្ហាដីធ្លីគួរតែត្រូវពិភាក្សានៅពេលដែលបទឈប់បាញ់ត្រូវបានព្រមព្រៀង។
ទោះជាយ៉ាងណា ទាំងលោក Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានឆ្លើយតប ឬប្រតិកម្មណាមួយជាសាធារណៈចំពោះការអត្ថាធិប្បាយចុងក្រោយរបស់លោក Trump នោះទេ។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានព្រមានអ៊ុយក្រែនកុំឱ្យយល់ព្រមលើកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការបោសសម្អាតដីសម្បទានជាថ្នូរនឹងបទឈប់បាញ់។

លោកបានប្រាប់ទូរទស្សន៍សាធារណៈអាឡឺម៉ង់ ARD ថាទីក្រុង Kyiv «មិនគួរទៅឆ្ងាយដូចសំណើចុងក្រោយបំផុតរបស់ប្រធានាធិបតីអាមេរិក»ទេ។

លោករដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះបាននិយាយថា អ៊ុយក្រែនបានដឹងថា ខ្លួនប្រហែលជាត្រូវចែកផ្លូវជាមួយទឹកដីខ្លះដើម្បីទទួលបានបទឈប់បាញ់។ ប៉ុន្តែប្រទេសប្រាកដជានឹងមិនទៅឆ្ងាយ ឬមិនគួរទៅឆ្ងាយដូចសំណើចុងក្រោយរបស់ប្រធានាធិបតីអាមេរិកឡើយ៕

លោក Trump ៖ លោក Zenlensky នឹងប្រគល់តំបន់Crimea ទៅឱ្យរុស្ស៊ី