Close

លោក Putin ព្រមានវាយប្រហារលើ ប្រទេសលោកខាងលិច បន្ទាប់ពីបាញ់ប្លោងមីស៊ីលថ្មីលើអ៊ុយក្រែន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Putin ព្រមានវាយប្រហារលើ ប្រទេសលោកខាងលិច បន្ទាប់ពីបាញ់ប្លោងមីស៊ីលថ្មីលើអ៊ុយក្រែន លោក Putin ព្រមានវាយប្រហារលើ ប្រទេសលោកខាងលិច បន្ទាប់ពីបាញ់ប្លោងមីស៊ីលថ្មីលើអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការវាយប្រហារដោយកងកម្លាំងរបស់លោក ទៅលើទីក្រុង Dnipro ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវបានធ្វើឡើងដោយប្រើ “មីស៊ីលរយៈចម្ងាយមធ្យម ថ្មីមួយ“។

តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន BBC លោក Vladimir Putin បាននិយាយថា ការប្រើប្រាស់កាំជ្រួចដែលមានរហស្សនាមថា Oreshnik គឺជាការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលប្រើដោយប្រទេសអ៊ុយក្រែនដើម្បីវាយប្រហារមកលើប្រទេសរុស្ស៊ី។

លោក Putin បានបន្ថែមថា ប្រទេសរុស្ស៊ីអាចនឹងវាយប្រហារទីតាំងយោធារបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលបានអនុញ្ញាតឱ្យអាវុធរបស់ប្រទេសទាំងពីរនេះទៅប្រទេសអ៊ុយក្រែន ប្រើប្រាស់សម្រាប់វាយមកលើខ្លួន ។

លោក Putin ព្រមានវាយប្រហារលើ ប្រទេសលោកខាងលិច បន្ទាប់ពីបាញ់ប្លោងមីស៊ីលថ្មីលើអ៊ុយក្រែន

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យប្រើប្រាស់កាំជ្រួច ATACMS របស់សហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះដើម្បីភវាយប្រហារមកលើប្រទេសរុស្ស៊ី នៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការប្រើប្រាស់មីស៊ីលថ្មីរបស់រុស្ស៊ី គឺជា “ការកើនឡើងនៃសង្គ្រាមយ៉ាងច្បាស់ និងធ្ងន់ធ្ងរនៅក្នុងទំហំធំ និងភាពឃោរឃៅនៃសង្រ្គាមនេះ” ។

លោកបានសរសេរនៅលើបណ្តាញសង្គម X បន្ថែមថា «[នេះ] ជាភ័ស្តុតាងបន្ថែមទៀតថា រុស្ស៊ីគ្មានចំណាប់អារម្មណ៍លើសន្តិភាពទេ” ។

លោកបានបន្ថែមថា «លោកពូទីន មិនត្រឹមតែកំពុងអូសបន្លាយសង្រ្គាមប៉ុណ្ណោះទេ លោកកំពុងស្ដោះទឹកមាត់ដាក់ចំពោះមុខអ្នកនៅក្នុងពិភពលោក ដែលចង់បានសន្តិភាពពិតប្រាកដ»៕