Close

ក្រសួងទេសចរណ៍បំភ្លឺពីគំនិតផ្តួចផ្តើម «៦ប្រទេស គោលដៅ១» របស់ថៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍បំភ្លឺពីគំនិតផ្តួចផ្តើម «៦ប្រទេស គោលដៅ១» របស់ថៃ ក្រសួងទេសចរណ៍បំភ្លឺពីគំនិតផ្តួចផ្តើម «៦ប្រទេស គោលដៅ១» របស់ថៃ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ជំហរជាថ្មី ពាក់ព័ន្ធគំនិតផ្តួចផ្តើម “៦ប្រទេស គោលដៅ១” “ Six countries, One Destination ” របស់ថៃ។

នៅក្នុងជំនួបជាមួយ លោក Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើការកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងស្នើសុំភាគីថៃ ផ្ញើនូវឯកសារទស្សនាទាន គ្រប់ជ្រុងជ្រោយមកកម្ពុជា តាមផ្លូវការទូត។

សេចក្តីបំភ្លឺរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់ កម្ពុជាលើគំនិតផ្តួចផ្តើម “ Six countries, One Destination ” ដែលបានលើកឡើងដោយ៊ថៃ ក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំដែងការគួរសម និងពិភាក្សា ការងារជាមួយលោក Dusit MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ ក្រសួងទេសចរណ៍ សូមធ្វើការបញ្ជាក់ជូនសាធារណជន និង សារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ជ្រាបថា នៅក្នុងជំនួបខាងលើ ក្រសួងទេសចរណ៍ បានបញ្ជាក់ទៅភាគីថៃ ថាក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើម Six countries, One Destination” និងស្នើសុំភាគីថៃផ្តល់ ឯកសារទស្សនទានដែលគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះតាមផ្លូវការទូត ដូចមាន បញ្ជាក់ក្នុងលិខិតផ្លូវការរបស់ក្រសួងទេសចរណ៍ លេខ១៦៣ MOT ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ផ្ញើជូន ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ សូមកែតម្រូវ និងបញ្ឈប់រាល់ ការផ្សាយព័ត៌មានដែលប្រាសចាកពីជំហរពិតប្រាកដ របស់ក្រសួងទេសចរណ៍ ដែលអាចបណ្តាល ឱ្យមានការភាន់ច្រឡំ ដោយប្រការណាមួយជាយថាហេតុ៕


ក្រសួងទេសចរណ៍បំភ្លឹពីគំនិតផ្តួចផ្តើម «៦ប្រទេស គោលដៅ១» របស់ថៃ