Close

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ នៅសប្តាហ៍ក្រោយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ នៅសប្តាហ៍ក្រោយ ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ នៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖ បញ្ហាប្រឈម, ចក្ខុវិស័យ និងអនុសាសន៍” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

សេក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ឱ្យដឹងថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹង កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ចិន ជំរុញលំហូរទេសចរ និងទាក់ទាញវិនិយោគចិនមក វិនិយោគលើវិស័យទេសចរណ៍កម្ពុជាស្របតាម គំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” របស់ ក្រសួងទេសចរណ៍ និងដើម្បីចូលរួមជំរុញយុទ្ធនាការ”ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤- និង “ទស្សនាសៀមរាប ឆ្នាំ២០២៤”។

ទន្ទឹមនឹងនេះ វេទិកានេះ ក៏នឹងផ្ដល់ឱកាសឱ្យអ្នក ជំនាញទេសចរណ៍ វិស័យឯកជន ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ បានជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងរិះរកយុទ្ធសាស្ត្រ ក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងភាពទទួលខុសត្រូវ ជាពិសេសផ្តល់ឱកាសសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរបានជួបជុំគ្ន និងពង្រឹងបណ្ដាញទំនាក់ទំនងទៅវិញទៅមក៕

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤នៅសប្តាហ៍ក្រោយ