Close

ក្រសួងទេសចរណ៍នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅទីក្រុងតូក្យូនៅចុងខែនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅទីក្រុងតូក្យូនៅចុងខែនេះ ក្រសួងទេសចរណ៍នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅទីក្រុងតូក្យូនៅចុងខែនេះ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បាន ជម្រាបជូន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនឱ្យដឹងថា ប្រតិភូក្រសួង ទេសចរណ៍នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism EXPO Japan 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤-៣០ ខែកញ្ញា ឆ្នាំ២០២៤។

សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ បញ្ជាក់ថា ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ខាងលើ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិស័យ ទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា ជប៉ុន និងអន្តរជាតិ ស្របតាមគំនិតផ្តួចផ្ដើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” សំដៅទាក់ទាញទេសចរ និងវិនិយោគិនជប៉ុន ក៏ដូចជាទេសចរ និងវិនិយោគិននៃបណ្តាប្រទេសក្នុងតំបន់ឱ្យមកទស្សនា និងវិនិយោគនៅ កម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ និងដៃគូ ពាក់ព័ន្ធ ចូលរួមពិព័រណ៍ខាងលើ ដើម្បីជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងត្រៀមរៀបចំកញ្ចប់ សេវាកម្មទេសចរណ៍ផ្សេងៗសម្រាប់ទីផ្សារទេសចរណ៍ជប៉ុន ដែលជាទីផ្សារទេសចរណ៍ធំមួយក្នុងចំណោមទីផ្សារ ទេសចរណ៍សំខាន់ៗទាំង១០ របស់កម្ពុជា៕

ក្រសួងទេសចរណ៍នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅទីក្រុងតូក្យូនៅចុងខែនេះ

អត្ថបទទាក់ទង