Close

ក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិតាមរយៈពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិតាមរយៈពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន ក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិតាមរយៈពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន

ជប៉ុន៖ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិជប៉ុន “Tourism Expo Japan 2024” ចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ពិព័រណ៌ខាងលើនេះមានការចូលរួមពីអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័ននានា មកពីជាង ៨០ប្រទេស ក្នុងតំបន់ និងពិភពលោក និងមានអ្នកទិញអន្តរជាតិចំនួន ២៨០នាក់ ដោយរំពឹងថា ពិព័រណ៍រយៈពេល ៤ថ្ងៃនេះ នឹងមានអ្នកទស្សនាសរុបចំនួន ១៨០.០០០នាក់។

ក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិតាមរយៈពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន

ក្នុងឱកាសនោះ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ឡុង ភិរម្យ ប្រធានប្រតិភូក្រសួងទេសចរណ៍ និងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ព្រមទាំងសហការី បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន “Tourism Expo Japan 2024” និងបានបន្តអញ្ជើញមកទស្សនាពន្លាក្រសួងទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា ទីផ្សារជប៉ុនជាទីផ្សារសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន ចំនួន ៦២.៤៩៧នាក់ កើនឡើង ៤៨,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

តាមរយៈការចូលរួមពិព័រណ៍ “Tourism Expo Japan 2024” ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន ឱ្យមកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ” កាន់តែច្រើនថែមទៀត៕

ក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិតាមរយៈពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន
ក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិតាមរយៈពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន