EU ហាមឃាត់មន្ត្រី-បុគ្គលិករបស់ខ្លួនទាំងអស់ប្រើប្រាស់កម្មវិធី TikTok
បរទេស៖ សហភាពអឺរ៉ុប (EU) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា គណៈកម្មការអឺរ៉ុបកំពុងផ្អាកការប្រើប្រាស់កម្មវិធីចែករំលែកវីដេអូខ្លីរបស់ចិន TikTok ពីទូរស័ព្ទដៃរបស់មន្ត្រី-បុគ្គលិកខ្លួនទាំងអស់ ក្រោមហេតុផលសន្តិសុខតាមអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
Thierry Breton តំណាងសហជីព EU បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនៅក្នុងសន្និសីទសារព័ត៌មានឡើយ ដូច្នេះគេមិនបានដឹងថាតើមានឧប្បត្តិហេតុណាមួយបានកើតឡើងពាក់ព័ន្ធនឹង TikTok ដែរ ឬទេ។
នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា “ដើម្បីបង្កើនសុវត្ថិភាពអ៊ីនធឺណិតរបស់ខ្លួន ក្រុមប្រឹក្សាគ្រប់គ្រងសាជីវកម្មរបស់គណៈកម្មាការបានសម្រេចចិត្តផ្អាកការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍សាជីវកម្មរបស់ខ្លួន និងនៅលើឧបករណ៍ផ្ទាល់ខ្លួនដែលបានចុះឈ្មោះក្នុងសេវាកម្មឧបករណ៍ចល័តរបស់គណៈកម្មការ”។
បើយើងពិនិត្យមើលឲ្យច្បាស់ វិធានការនេះ គឺធ្វើឡើងក្នុងទិសដៅរួមជាមួយនឹងគណៈកម្មាការប្រឆាំងនឹងការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណិត និងសកម្មភាពដែលអាចត្រូវបានកេងប្រវ័ញ្ចសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងបរិយាកាសសាជីវកម្ម។ និយាយដោយខ្លីគឺដើម្បីការពារសន្តិសុខតាមអនឡាញ។
ពាក់ព័ន្ធនឹងវិធានការរបស់ EU នេះ ត្រូវបាន TikTok ឡើកឡើងថា ខ្លួនមានការខកចិត្តចំពោះការសម្រេចចិត្តរបស់គណៈកម្មការ និងបាននិយាយថា វាគឺជាការ “យល់ខុស និងផ្អែកលើការយល់ខុសជាមូលដ្ឋាន” ។
អ្នកនានាំពាក្យ TikTok បាននិយាយថា៖ «យើងបានទាក់ទងគណៈកម្មការដើម្បីធ្ធ្វើកំណត់ត្រា និងពន្យល់ពីរបៀបដែលយើងការពារទិន្នន័យរបស់មនុស្ស ១២៥លាននាក់នៅទូទាំងសហភាពអឺរ៉ុប ដដែលប្រើ TikTok ជារៀងរាល់ខែ»។
គណៈកម្មាការក៏បាននិយាយថា ការអភិវឌ្ឍន៍សន្តិសុខនៅវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតក៏នឹងត្រូវបានរក្សាទុកនៅក្រោមការត្រួតពិនិត្យជាប្រចាំផងដែរ៕