Close

ដឹងទេថា តើកត្តាអ្វីដែលជំរុញឱ្យបិតាស្ថាបនិក Apple លោក Steve Jobs សម្រេចចិត្តបង្កើត iPhone ឡើង?

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បច្ចេកវិទ្យា
ដឹងទេថា តើកត្តាអ្វីដែលជំរុញឱ្យបិតាស្ថាបនិក Apple លោក Steve Jobs សម្រេចចិត្តបង្កើត iPhone ឡើង? ដឹងទេថា តើកត្តាអ្វីដែលជំរុញឱ្យបិតាស្ថាបនិក Apple លោក Steve Jobs សម្រេចចិត្តបង្កើត iPhone ឡើង?

បរទេស ៖ បើនិយាយអំពី iPhone របស់ក្រុមហ៊ុន Apple នរណាៗក៏ស្គាល់ និងធ្លាប់បានប្រើប្រាស់វាផងដែរ ហើយមានមនុស្សតិចណាស់ដែលមិនស្គាល់វានោះ។

គិតមកដល់ពេលនេះ iPhone ត្រូវបាន Apple បង្កើតឡើងដោយមាន​អាយុកាល ១៦ឆ្នាំមកហើយ ប៉ុន្តែលោកអ្នកមានដឹងទេថា មានអាថ៌កំបាំងមួយដែលនាំឱ្យមានលោក Steve Jobs បិតាស្ថាបនិក Apple សម្រេចចិត្តបង្កើត iPhone ឡើង។

មានសារព័ត៌មានជាច្រើន ដូចជា Business Insider និង iMore ជាដើម បានចេញផ្សាយដោយដកស្រង់សម្ដីរបស់លោក Scott Forstall បុគ្គលិកជាន់ខ្ពស់ផ្នែករចនារបស់ Apple បានឱ្យដឹងថា «តាមពិតទៅលោក Steve Jobs បង្កើត iPhone ឡើង ដោយសារតែខឹងមនុស្សម្នាក់»។

លោក Scott Forstall បានរៀបរាប់ថា មានពេលមួយនោះ ស្ត្រីម្នាក់ដែលជាមិត្តភ័ក្ត និងជាអ្នកជិតខាងរបស់ភរិយាលោក Steve Jobs បានរៀបចំកម្មវិធីខួបកំណើត និងបានអញ្ជើញលោកស្រី និងលោក Steve Jobs ឱ្យចូលរួម។ នៅក្នុងកម្មវិធីនោះ បុរសម្នាក់ដែលជាម្ចាស់ផ្ទះ និងជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន Microsoft បាននិយាយបែបឌឺដងដាក់ Steve Jobs ថា នៅពេលនេះក្រុមហ៊ុន Microsoft កំពុងបង្កើតឧបករណ៍ Touchscreen ដ៏អស្ចារ្យមួយ ហើយប្រហែលជាគ្មាននរណាអាចផលិតបានដូចឡើង។

សម្ដីនេះបានធ្វើឱ្យ Steve Jobs ដេកមិនលក់ពេញមួយយប់ លុះដល់ព្រឹកឡើង Steve Jobs បានប្រកាសប្រជុំបន្ទាន់មួយ ដោយប្រមូលមេវិស្វករជំនាញៗទាំងអស់ចូលរួមប្រជុំ។ នៅក្នុងកិច្ចប្រជុំនោះគឺមានលោក Scott Forstall ផងដែរ។ លោក Steve Jobs បានទុកពេលឱ្យក្រុមវិស្វករជំនាញ ៦ខែក្នុងការបង្កើតឧបករណ៍ថ្មីមួយ ដែលប្រើ Touchscreen និងមិនប្រើប៊ិច ពោលគឺគ្មានប៊ូតុងចុងអ្វីទាំងអស់។

ពេលកំណត់បានមកដល់គ្រប់គ្នាគឺពិតជាសប្បាយចិត្តមែនទែន ព្រោះថា ឧបករណ៍ដែល Steve Jobs ចង់បាននោះ គឺពិតជាអស្ចារ្យ និងស័ក្តិសមសម្រាប់អ្នកប្រើប្រាស់បំផុត ប៉ុន្តែវាមានទំហំធំបន្តិច (វាគឺជា iPad) ។ ដោយសារតែឃើញថា ឧបករណ៍ថ្មីនោះធំ លោក Steve Jobs ក៏បានសួរទៅកាន់ក្រុមវិស្វករជំនាញទាំងនោះថា តើអាចធ្វើឱ្យឧបករណ៍មួយនេះមានទំហំតូចអាចដាក់ក្នុងហោប៉ាវបានទេ? ពេលនោះក្រុមអ្នកជំនាញបានឆ្លើយព្រមគ្នាថា «បាន» ។

ឧបករណ៍នោះ ត្រូវបានលោក Steve Jobs ដាក់ឈ្មោះឱ្យថា «iPhone» និងជាស្មាតហ្វូនដំបូងបំផុតរបស់ Apple។

iPhone ឬ iPhone 2G ហៅកាត់ថា iPhone ជំនាន់ទី១ ត្រូវបានប្រកាសដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០០៧ និងក្រោយមកទៀតចេញលក់នៅតាមបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោក៕

អត្ថបទទាក់ទង