Close

CPL ប្រកាសបេក្ខភាពប្រជែងកីឡាករឆ្នើម ប្រចាំខែសីហា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ កីឡា
CPL ប្រកាសបេក្ខភាពប្រជែងកីឡាករឆ្នើម ប្រចាំខែសីហា CPL ប្រកាសបេក្ខភាពប្រជែងកីឡាករឆ្នើម ប្រចាំខែសីហា

នៅព្រឹកថ្ងៃ សុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនលីគកំពូលកម្ពុជា ឬ Cambodian Premiere League បានបង្ហាញបេក្ខភាពកីឡាករឆ្នើមប្រចាំខែសីហា(CAMBODIAN PREMIER LEAGUE MVP OF THE MONTH) ដោយក្នុងនោះ មានកីឡាកររហូតដល់ ១១នាក់។

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា នៅអំឡុងខែសីហា មានប្រកួតចំនួន ៣ប្រកួតប៉ុណ្ណោះ ដោយក្នុងនោះ Cambodian Premiere League បានបង្ហាញបេក្ខភាពកីឡាករឆ្នើមប្រចាំខែសីហា ចំនួន១១រូប ដែលក្នុងនោះ មានកីឡាករខ្មែរចំនួន៦នាក់ និងកីឡាករបរទេសចំនួន ៥នាក់ ។

CPL ប្រកាសបេក្ខភាពប្រជែងកីឡាករឆ្នើម ប្រចាំខែសីហា

ខាងក្រោមនេះជាកីឡាករទាំង១១រូប ដែលអាចទទួលបានពានរង្វាន់ CAMBODIAN PREMIER LEAGUE MVP OF THE MONTH នេះ៖
១.កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត
២.កីឡាករ ញាណ សុស៊ីដាន របស់ព្រះខ័នរាជស្វាយរៀង
៣. កីឡាករ គី រីណា របស់អង្គរថាយហ្គឺរ
៤.កីឡាករ ម៉ាត់ សាក់រវី របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
៥.កីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន
៦.អ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍
៧.កីឡាករ Roque Silveira Dos Santos របស់ព្រះខ័នរាជស្វាយរៀង
៨.កីឡាករ DE ANORADE SOUZA RAMON របស់វិសាខា
៩.កីឡាករ THIHA SAW របស់ណាហ្គាវើលដ៍
១០.កីឡាករ RAFAEL ANDRES NIETO របស់ភ្នំពេញក្រោន
១១.កីឡាករ NDONGO LOUIS WILLY របស់អាយអេសអាយ ដង្កោសែនជ័យ។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន កីឡាករល្អប្រចាំខែ ទទួលបានម៉ូតូមួយគ្រឿងពីសំណាក់ក្រុមហ៊ុន Suzuki Motor Co., LTD ប៉ុន្តែរដូវកាលថ្មីនេះ CPL បានសម្រេចផ្ដល់ជាទឹកប្រាក់ចំនួន ៦០០ដុល្លារ ។ លទ្ធផលអ្នកឈ្នះ នឹងត្រូវប្រកាសដោយក្រុមហ៊ុន Cambodian Premiere League ក្នុងពេលឆាប់ៗនេះ ៕

CPL ប្រកាសបេក្ខភាពប្រជែងកីឡាករឆ្នើម ប្រចាំខែសីហា