Close

ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន JELLE GOSELINK ទទួលបានពានរង្វាន់ជាកីឡាករល្អរបស់ CPL ប្រចាំខែវិច្ឆិកា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ កីឡា
ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន JELLE GOSELINK ទទួលបានពានរង្វាន់ជាកីឡាករល្អរបស់ CPL ប្រចាំខែវិច្ឆិកា ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន JELLE GOSELINK ទទួលបានពានរង្វាន់ជាកីឡាករល្អរបស់ CPL ប្រចាំខែវិច្ឆិកា

កាលពីព្រឹកមិញនេះ ក្រុមហ៊ុនលីគកំពូលកម្ពុជា ឬ Cambodian Premiere League បានប្រកាសពីអ្នកដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា ដោយបានទៅលើកីឡាកររបស់ភ្នំពេញក្រោន ខ្សែប្រយុទ្ធ JELLE JOOST GOSELINK ។

ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ជាកីឡាករល្អរបស់លីគកំពូលកម្ពុជា ប្រចាំខែវិច្ឆិកា ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ JELLE JOOST GOSELINK វ័យ ២៥ឆ្នាំរូបនេះ បានផ្ដួលកីឡាករជាច្រើនដូចជា៖ កីឡាករ ROQUE SILVEIRA DOS SANTOS CRISTIAN, NAGASHIMA KODAI, HUGO KAMETANI, វិរៈ ដារ៉ា, DE ANORADE SOUZA RAMON, HIKIDA YUTO, អ៊ុក សុវណ្ណ, ហារ សុខនេត្រ, ស៊ុក រឌ្ឍនា និងកីឡាករ ទៀត គឹមហេង។

ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន JELLE GOSELINK ទទួលបានពានរង្វាន់ជាកីឡាករល្អរបស់ CPL ប្រចាំខែវិច្ឆិកា

គិតមកទល់ពេលនេះ កីឡាករ BALANGA AGOSTINHO JOSE របស់ Tiffy Army កំពុងឈរកំពូលតារាងក្នុងនាមជាអ្នកស៊ុតបញ្ជូលទីបានច្រើនជាងគេ មាន ១៣គ្រាប់, DE ANORADE SOUZA RAMON របស់វិសាខា ឈរលេខ២ មាន ១២គ្រាប់ និង RAFAEL ANDRES NIETO RONDO ជាមួយ JELLE JOOST GOSELINK មានម្នាក់ ១០គ្រាប់។

ចំពោះកីឡាករបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីបានច្រើនជាងគេ គឺកីឡាករ អ៊ុក សុវណ្ណ របស់វិសាខា មាន ១២ដង ខណៈអ្នកចាំទីរក្សា Clean Sheets បានច្រើនជាងគេគឺ វិរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង មាន ៦ដង។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន សម្រាប់កីឡាករល្អប្រចាំខែ ទទួលបានម៉ូតូមួយគ្រឿង ពីម្ចាស់ឧបត្ថម្ភក្រុមហ៊ុន Suzuki Motor Co., LTD ប៉ុន្តែសម្រាប់នៅរដូវកាលថ្មី ឆ្នាំ២០២៤-២៥នេះ ក្រុមហ៊ុន Cambodian Premiere League បានសម្រេចផ្ដល់ជាទឹកប្រាក់ចំនួន ៦០០ដុល្លារវិញ៕

ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន JELLE GOSELINK ទទួលបានពានរង្វាន់ជាកីឡាករល្អរបស់ CPL ប្រចាំខែវិច្ឆិកា