Close

តោះ! មកដឹកពីកាលបរិច្ឆេទការប្រកួតរដូវកាលថ្មីនៃលីគកម្ពុជា ឆ្នាំ២០២៥/២០២៦

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 3:42 am កីឡា
តោះ! មកដឹកពីកាលបរិច្ឆេទការប្រកួតរដូវកាលថ្មីនៃលីគកម្ពុជា ឆ្នាំ២០២៥/២០២៦ តោះ! មកដឹកពីកាលបរិច្ឆេទការប្រកួតរដូវកាលថ្មីនៃលីគកម្ពុជា ឆ្នាំ២០២៥/២០២៦

ក្រុមហ៊ុនលីគកំពូលកម្ពុជា ឬ Cambodian Premier League បានប្រកាសពីថ្ងៃខែនៃការប្រកួត រដូវកាលថ្មីនៃលីគកម្ពុជា ឆ្នាំ២០២៥/២០២៦ ក្រោយបញ្ចប់កម្មពិធីប្រគល់ពានរង្វាន់កិត្តិយស ពានរង្វាន់ (CPL HONORS) សម្រាប់រដូវកាលឆ្នាំ២០២៤-២៥ កាលពីថ្ងៃទី២៦ ឧសភា ២០២៥កន្លងទៅ។

ខាងក្រោមនេះ ជាកាលបរិច្ឆេទ ការប្រកួតរដូវកាលថ្មីនៃលីគកម្ពុជា ឆ្នាំ២០២៥/២០២៦៖
-ខេមបូឌានស៊ូបភើខាប់ (Cambodian Super Cup) នឹងចាប់ផ្តើមប្រកួត ពីថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ ២០២៥
-ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) នឹងចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥។

តោះ! មកដឹកពីកាលបរិច្ឆេទការប្រកួតរដូវកាលថ្មីនៃលីគកម្ពុជា ឆ្នាំ២០២៥/២០២៦

បើតាមការប្រកាសរបស់ Cambodian Premier League ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League 2025) បានវិលមកវិញ ដោយនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ។

គួបញ្ជាក់ថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz បានក្លាយជាម្ចាស់ជើងឯក ភ្នំពេញក្រោន ជើងឯករង និងលេខ៣ វិសាខា នៃលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៤-២៥៕


តោះ! មកដឹកពីកាលបរិច្ឆេទការប្រកួតរដូវកាលថ្មីនៃលីគកម្ពុជា ឆ្នាំ២០២៥/២០២៦