Close

ក្រោយតស៊ូជាមួយគុនខ្មែរ២០ឆ្នាំ ទីបំផុត! មឿន សុខហ៊ុច ទទួលបានក្របខណ្ឌទាហានជាផ្លូវការណ៍

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ កីឡា

ក្រោយតស៊ូជាមួយគុនខ្មែរអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុត! កីឡាករប្រដាល់គុនខ្មែរចាស់វស្សា មឿន សុខហ៊ុច ដែលជាកីឡាករនៃសមាគមកីឡាប្រដាល់គុនខ្មែរកងយោធពលខេមរភូមិន្ទ ត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិ លើកទឹកចិត្តផ្តល់ជូនក្របខណ្ឌក្នុងកងយោធពលខេមរភូមិន្ទ តាមរយៈសមិទ្ធផលសម្រេចបានជូនជាតិនាពេលកន្លងមក ។

កាលពីថ្ងៃ សៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានប្រកាសថា៖«អបអរសាទរកីឡាករ មឿន សុខហ៊ុច ដែលជាកីឡាករនៃសមាគមកីឡាប្រដាល់គុនខ្មែរកងយោធពលខេមរភូមិន្ទ ត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិ លើកទឹកចិត្តផ្តល់ជូនក្របខណ្ឌក្នុងកងយោធពលខេមរភូមិន្ទ តាមរយៈសមិទ្ធផលសម្រេចបានជូនជាតិនាពេលកន្លងមក»។

គួររំលឹកថា កាលឆ្នាំ ២០១៦ កីឡាករមានដើមកំណើតពីខេត្តកំពង់ចាម មឿន សុខហ៊ុច ដណ្ដើមបានខ្សែក្រវ៉ាត់ Max muay Thai ធ្វើឲ្យកក្រើកគុនខ្មែរម្ដងផ្អើលម្តងហើយ។ អ្នកលេងរន្ទះជើងមឿន សុខហ៊ុច បានចូលប្រឡូកក្នុងអាជីពអ្នកប្រដាល់២០ឆ្នាំហើយ គិតចាប់តាំងពីឆ្នាំ២០០៤។ ក្លិបប្រដាល់ដំបូងដែល សុខហ៊ុច ចូលហ្វឹកហាត់មានឈ្មោះថា ខេមប៊ុក(Cambox)បង្ហាត់ដោយលោក សួន សំណាង ក្លិបបន្ទាប់ពុទ្ធសិរីវង្ស បង្ហាត់ដោយលោកគ្រូ ណន រិទ្ធ និងក្លិបកងនាយកដ្ឋានអង្គរក្ស បង្ហាត់ដោយលោក ស៊ន អេលីត មុនផ្លាស់មកកាន់ក្លិបសមាគមកីឡាប្រដាល់គុនខ្មែរកងយោធពលខេមរភូមិន្ទ៕

អត្ថបទទាក់ទង