អូឡាំពិក៖ ម្ចាស់ផ្ទះបារាំង ប៉ះ អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសារបាល់ទាត់បុរស
នៅទីបំផុត ការប្រកួតបាល់ទាត់ផ្នែកបុរស នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងបារីស ប្រទេសបារាំង បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយម្ចាស់ផ្ទះបារាំង នឹងត្រូវជួបក្រុមជម្រើសជាតិអេស្ប៉ាញ ដណ្ដើមមេដាយមាស។
សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញ ក្រុមជម្រើសជាតិអេស្ប៉ាញ
បានទម្លាក់ក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងលទ្ធផល ១-២ ខណៈម្ចាស់ផ្ទះបារាំង បានវាយបកយកឈ្នះ ក្រុមជម្រើសជាតិអេហ្ស៊ីប ក្នុងលទ្ធផល ៣-១។
សម្រាប់ការប្រកួតដណ្ដើមមេដាយមាស វិញ្ញាសារបាល់ទាត់បុរស រវាងក្រុមបារាំង និងអេស្ប៉ាញ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១១៖០០ នាទីយប់ ខណៈការប្រកួតដណ្ដើមបេដាយសំរឹទ្ធ ធ្វើឡើងនៅមុនមួយថ្ងៃ ពោលគឺថ្ងៃទី៨ ខែសីហា វេលាម៉ោង ១០៖០០នាទីយប់។
គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ រៀបចំឡើងរាល់៤ឆ្នាំម្តង ដោយលើកទី៣៣នេះធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ សីហា ឆ្នាំ២០២៤ កីឡាចំនួន៣២ មាន៣២៩វិញ្ញាសា អោយអត្តពលិកប្រមាណ ១០,៥០០នាក់ចូលរួមប្រកួតប្រជែង៕