Close

ក្រសួងសុខាភិបាលបដិសេធចំពោះការផ្សាយនិងលក់ថ្នាំបំប៉នសុខភាពអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីនជាការភូតកុហក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងសុខាភិបាលបដិសេធចំពោះការផ្សាយនិងលក់ថ្នាំបំប៉នសុខភាពអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីនជាការភូតកុហក ក្រសួងសុខាភិបាលបដិសេធចំពោះការផ្សាយនិងលក់ថ្នាំបំប៉នសុខភាពអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីនជាការភូតកុហក

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបដិសេធទាំងស្រុង នូវការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផល បំប៉នសុខភាព និងឱសថបុរាណដូចជា ផលិតផល Gymnova ផលិតផល បាណាបា ផលិតផល Hypoly និង ផលិតផលផ្សេងទៀត ដែលបានអះអាងថាអាចព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចាក់អាំងស៊ុយលីន និងប្រើឱសថសម័យ គឺជាការផ្សព្វផ្សាយបំផ្លើស ភូតកុហក បោកប្រាស់ ។

ការចេញមុខមកបដិសេធបែបនេះ ធ្វើឡើងបន្ទាប់ពីបច្ចុប្បន្នក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ចំនួនដូចជា ផលិតផល បាណាបា ផលិតផល Gymnova ផលិតផល Hypoly និងផលិតផលផ្សេងៗទៀត តាមបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikTok… ដែលនិយាយបំផ្លើសថាអាចព្យាបាលជំងឺទឹកនោម ផ្អែមជាសះស្បើយដោយមិនចាំបាច់ប្រើប្រាស់ឱសថសម័យ ជាការមិនពិតឡើយ។

ក្រសួងសុខាភិបាល បញ្ជាក់ថាការផ្សព្វផ្សាយផលិតផលទាំងនេះគឺជាការភូតកុហក ដោយពុំមានហេតុផលវេជ្ជសាស្ត្រត្រឹមត្រូវ ម្យ៉ាងទៀតផលិតផលទាំងនោះពុំមានចុះបញ្ជីកានៅក្រសួងសុខាភិបាលឡើយ។

សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោម៖

អត្ថបទទាក់ទង