Close

ធឿន ធារ៉ា ត្រៀមដណ្ដើម និងការពារខ្សែក្រវាត់ជាមួយម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក ៦ស្ថាប័ន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ កីឡា
ធឿន ធារ៉ា ត្រៀមដណ្ដើម និងការពារខ្សែក្រវាត់ជាមួយម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក ៦ស្ថាប័ន ធឿន ធារ៉ា ត្រៀមដណ្ដើម និងការពារខ្សែក្រវាត់ជាមួយម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក ៦ស្ថាប័ន

ព្រឹត្តិការណ៍រាជសីហ៍គុនខ្មែរ ក្រោមការរៀបចំពីស្ថានីយទូរទស្សន៍ថោន នឹងមានជំនួបដ៏កក្រើកមិនធ្លាប់មាន រវាងកីឡាករកម្ពុជា អ្នកលេងពូថៅដៃ ធឿន ធារ៉ា ជាម្ចាស់ខ្សែក្រវាត់ ៦គ្រឿង ប៉ះជាមួយជើងខ្លាំងមកពីតំបន់អឺរ៉ុប ជាម្ចាស់ខ្សែក្រវាត់ពិភពលោក៦គ្រឿងដូចគ្នា។

បេក្ខភាពត្រូវប្រកួតជាមួយកីឡាករ ធឿន ធារ៉ា ជាជើងខ្លាំងមកពីអឺរ៉ុប កីឡាករ អ៊ីឌី រ៉ុស (Edye Ruiz) កើតនៅសាធារណរដ្ឋដូមីនីកែន ដែលត្រៀមសាកល្បងក្បាច់គុនជាមួយអ្នកលេងពូថៅដៃពិឃាដ នៅសប្ដាហ៍ក្រោយ។ នេះបើតាមរយៈផុស្ទ័រផ្លូវការរបស់ស្ថានីយទូរទស្សន៍ថោន។

ប្រវត្តិកីឡាករ អ៊ីឌី រ៉ុស គឺមិនធម្មតាឡើយ រូបគេជាកីឡាករពហុជំនាញ ចេះគ្រប់ទម្រង់ប្រកួត ដែលមានបទពិសោធជោគជាំលើសង្វៀន ដូចជា៖ ឃីគបុកស៊ីង, MMA, និង Muay Thai។ កីឡាករ អ៊ីឌី រ៉ុស គឺជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក៦គ្រឿង។

តាមរយៈផុស្ទ័រដែលបានបង្ហោះ គឺ កីឡាករ ធឿន ធារ៉ា មានស្ពាយខ្សែក្រវាត់កម្រិតពីភពលោក២ខ្សែ គឺខ្សែក្រវាត់គុនខ្មែរអំបោះឆៅ និងខ្សែក្រវាត់គុនខ្មែរពិភពលោក Kun Khmer World cup 8 Men Tournament។ ចំពោះការប្រកួតនេះ ធឿន ធារ៉ា ត្រូវដាក់ខ្សែក្រវាត់កម្រិតពិភពលោក IPCC KUN KHMER WORLD CHAMPIONSHIP ជាការពារ និងដណ្ដើមជាមួយអ៊ីឌី រ៉ុស។

កីឡាករទាំងពីរមានសមត្ថភាពខ្ពស់ និងបទពិសោធន៍ជាច្រើន ហើយការប្រកួតនេះត្រូវបានគេរំពឹងទុកជាការប្រកួតដ៏អស្ចារ្យ និងទាក់ទាញជាទីបំផុតក្នុងប្រវត្តិសាស្ត្រគុនខ្មែរ។ ដូច្នេះសូមទស្សនិកជនរង់ចាំទស្សនាថា តើនរណានឹងជាអ្នកឈ្នះក្នុងការប្រកួតដ៏ធំនេះ៕

អត្ថបទទាក់ទង