Close

កំណត់ត្រា ៥ កើតឡើង ក្រោយ Real Madrid បំបាក់ Liverpool យ៉ាងចាស់់់ដៃនៅ Champions League យប់មិញ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
កំណត់ត្រា ៥ កើតឡើង ក្រោយ Real Madrid បំបាក់ Liverpool យ៉ាងចាស់់់ដៃនៅ Champions League យប់មិញ កំណត់ត្រា ៥ កើតឡើង ក្រោយ Real Madrid បំបាក់ Liverpool យ៉ាងចាស់់់ដៃនៅ Champions League យប់មិញ

កាលពីយប់មិញនេះ ក្រុមអធិរាជស Real Madrid បានបំបាក់ក្រុមហង្សក្រហម Liverpool យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-២ នៅឯ Anfield ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទីមួយ។

ក្នុងការប្រកួតយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Liverpool បាននាំមុខលើក្រុមភ្ញៀវមុនដោយកីឡាករ Darwin Nunez និង Mohamed Salah ប៉ុន្តែ Real Madrid បានវាយបកយកឈ្នះវិញយ៉ាងមិនគួរឲ្យជឿ ដោយគ្រាប់បាល់បានរហូត ៥គ្រាប់។

ខាងក្រោមនេះ ជាកំណត់ត្រាធំចំនួន៥ ដែល Real Madrid ធ្វើបានក្នុងជំនួបដ៏ជក់ចិត្តកាលពីយប់មិញ៖

១- Real Madrid ជាក្រុមដំបូងគេក្នុងការប្រកួត UCL ដែលអាចស៊ុតបញ្ជូលទី៥គ្រាប់ នៅ Anfield
ក្រុមស្ដេចស Real Madrid បានក្លាយជាក្រុមដំបូងគេ ដែលអាចស៊ុតបញ្ជូលទី៥គ្រាប់ នៅ Anfield ដែលជាដីរបស់ Liverpool។ វាក៏ជាលើកទី២ ដែលក្រុមអឺរ៉ុប អាចស៊ុតយ៉ាងតិច ៤គ្រាប់លើហង្សក្រហម ក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពី Napoli ធ្វើបាន កាលពីថ្ងៃទី ៧ ខែកញ្ញា។

២- Benzema ជាកីឡាករដំបូងគេរកបាន៦គ្រាប់ ទល់នឹង Liverpool
ការប្រកួតកាលពីយប់ថ្ងៃអង្គារនេះ រហូតបានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រអ៊ឺរ៉ុប និងប្រវត្តិសាស្ត្រ Champions League ដែលអាចស៊ុតបញ្ជូលទីបាន ៦គ្រាប់ ទល់នឹង Liverpool ។ ទន្ទឹមនឹងនេះ មិត្តរួមក្រុម Benzema កីឡាករ Vinicius Junor ឈរនៅលំដាប់ទី២ ដែលអាចស៊ុតបញ្ជូលទីបាន ៥គ្រាប់។

៣- Vinicius Junior ជាកីឡាករក្មេងជាងគេ ចាប់តាំងពី Cruyff ដែលអាចរក២គ្រាប់ នៅ Anfield
Vinicius Junior បានធ្វើឲ្យ Liverpool ម្ដងហើយ កាលពីឆ្នាំមុន បន្ទាប់ពីស៊ុតគ្រាប់បាល់ជ័យជំនះ នៅវគ្គផ្តាច់ព្រ័ត្រ Champions League ។ នៅអាយុ ២២ ឆ្នាំ Vinicius បានក្លាយជាកីឡាករក្មេងជាងគេ ចាប់តាំងពីលោក Johan Cruyff រកបានយ៉ាងហោចណាស់២គ្រាប់ ក្នុងនាមជាក្រុមភ្ញៀវក្នុងការប្រកួតអ៊ឺរ៉ុបនៅឯ Anfield ។

៤- Benzema ស្មើកំណត់ត្រា Messi នៅ UCL
ខ្សែប្រយុទ្ធសញ្ជាតិបារាំង រូបនេះ បានតាមស្មើកំណត់ត្រាកីឡាករសញ្ជាតិអាហង្សទីន Lionel Messi ក្នុងនាមជាកីឡាករដែលអាចស៊ុតបញ្ជូលទី ១៨រដូវកាលជាប់ៗគ្នា នៅ Champions League។

៥- Vinicius Junior ក្លាយជាកីឡាករវ័យក្មេងជាងគេលំដាប់ទី ២ ដែលអាចរកគ្រាប់បាល់ក្នុងការប្រកួត UCl ចំនួន ៣ ប្រកួតជាប់គ្នា
តារាឆ្នើមសញ្ជាតិប្រេស៊ីល Vinicius បានបន្ថែម ២ គ្រាប់ កាលពីថ្ងៃអង្គារ ដែលធ្វើឲ្យគេក្លាយជាកីឡាករវ័យក្មេងជាងគេលំដាប់ទី ២ ដែលអាចរកគ្រាប់បាល់ក្នុងការប្រកួត UCl ចំនួន ៣ ប្រកួតជាប់គ្នា។ រូបគេបានស៊ុតបាល់បញ្ចូលទី ទល់នឹង Celtic និង RB Leipziig នៅ Champions League ។ កីឡាករដំបូងដែលធ្វើបានកំណត់ត្រានេះ គឺ Raul González នៅឆ្នាំ ១៩៩៩ ៕

អត្ថបទទាក់ទង