Close

ជើងខ្លាំងបាល់ទះកម្ពុជា ៣រូប ចេញទៅប្រកួតពានរង្វាន់បាល់ទះដ៏ធំមួយ នៅវៀតណាម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ កីឡា
ជើងខ្លាំងបាល់ទះកម្ពុជា ៣រូប ចេញទៅប្រកួតពានរង្វាន់បាល់ទះដ៏ធំមួយ នៅវៀតណាម ជើងខ្លាំងបាល់ទះកម្ពុជា ៣រូប ចេញទៅប្រកួតពានរង្វាន់បាល់ទះដ៏ធំមួយ នៅវៀតណាម

កីឡាករបាល់ទះជម្រើសជាតិកម្ពុជាចំនួន៣រូប នឹងចេញដំណើរទៅកាន់ប្រទេសវៀតណាម ត្រៀមចូលរួមការប្រកួតពានរង្វាន់បាល់ទះនគរបាល Giai Bong Chuyen Nam Cong An Ha Tinh 2024 នៅប្រទេសវៀតណាម។

កីឡាករទាំង៣នាក់នោះរួមមាន៖ កីឡាករ គួន ម៉ុម និង សឿន ហេង របស់សមាជិករបស់ក្រុមបាល់ទះវិសាខា និងកីឡាករ ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ។ ចំពោះកីឡាករ គួន មុំ និងសឿន ហេង នឹងចូលរួមជាមួយក្រុម Thach Ha ដែលជាក្រុមនគរបាល ក្នុងខេត្តហាទិញ ខណៈកីឡាករ ធី ម៉េងហួង ចូលរួមជាមួយក្រុម Huong Khe ។

មែនទែនទៅ នេះមិនមែនជាលើកទីមួយឡើយ សម្រាប់ គួន មុំ ក្នុងការចេញទៅប្រកួតនៅវៀតណាម ខណៈកន្លងមករូបគេធ្លាប់ចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទះថ្នាក់ជាតិ របស់វៀតណាម ជាមួយក្រុម Lavie Long An ក្នុង លក្ខខណ្ឌខ្ចីជើងពីក្រុមបាល់ទះវិសាខា។
ចំពោះកីឡាករ ធី ម៉េងហួង និង សឿន ហេង វិញនេះគឺជាលើកទី១ហើយ ដែលអ្នកទាំងពីរបានចេញទៅប្រកួតនៅប្រទេសវៀតណាម។

គួរឱ្យដឹងថា ពានរង្វាន់បាល់ទះ Giai Bong Chuyen Nam Cong An Ha Tinh ឬហៅថាពានរង្វាន់បាល់ទះនគរបាលវៀតណាម នឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តហាទិញ ប្រទេសវៀតណាម៕

អត្ថបទទាក់ទង