Close

អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គចែកពូល ASEAN Club Shopee Cup 2024/25 ក្រោយឈ្នះ Young Elephants FC ទាំងពីរជើង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ កីឡា
អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គចែកពូល ASEAN Club Shopee Cup 2024/25 ក្រោយឈ្នះ Young Elephants FC ទាំងពីរជើង អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គចែកពូល ASEAN Club Shopee Cup 2024/25 ក្រោយឈ្នះ Young Elephants FC ទាំងពីរជើង

(បាល់ទាត់)៖ ទីបំផុត! ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ឡើងទៅកាន់វគ្គចែកពូល នៃការពានរង្វាន់ Asean Club Championship Shopee Cup 2024/25 ក្រោយយកឈ្នះលើ Young Elephants FC របស់ឡាវ សរុបទាំង ២ជើង ៨ ទល់នឹង ៣ ។

ក្នុងការប្រកួតកាលពីយប់មិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ផ្ទះ មិនទុកមុខឲ្យក្រុមភ្ញៀវឡើយ ពោលគឺបានលត់ក្រុម Young Elephants FC យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-១។ ៥គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Pablo Augusto Servo De Carvalho ចំនួន ៤គ្រាប់ និងកីឡាករ Cristian Roque ខណៈមួយគ្រាប់របស់ Young Elephants រកបានដោយអតីតកីឡាករវិសាខា Takumu Nishihara។

សរុបលទ្ធផលប្រកួតទាំង២ជើង ឃើញថា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Young Elephants FC ៨-៣។ ដូច្នេះក្រុ ព្រះខ័នរាជស្វាយរៀង ដឹកដៃក្រុម Shan United របស់មីយ៉ាន់ម៉ា ដែលយកឈ្នះក្រុម Kasuka របស់ប្រ៊ុយណេ សរុបទាំង ២ជើង ៤-២ ទៅបំពេញបង្រ្គប់ក្នុងពូល A។

ពូល A ៖
-BG Pathum United (ថៃ)
-Terengganu (ម៉ាឡេស៊ី)
-PSM Makassar (ឥណ្ឌូណេស៊ី)
-Dong A Thanh Hoa (វៀតណាម)
-ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
-Shan United (មីយ៉ាន់ម៉ា) ។
ពូល B ៖
-Buriram United (ថៃ)
-Kuala Lumpur City (ម៉ាឡេស៊ី)
-Cong An Ha Noi (វៀតណាម)
-Borneo (ឥណ្ឌូណេស៊ី)
-Kaya FC—Iloilo (ហ្វីលីពីន)
-Lion City Sailors (សិង្ហបុរី) ។

គួរបញ្ជាក់ថា ក្រុមតំណាងអោយកម្ពុជា ធ្លាប់ចូលរួមក្នុងពានរង្វាន់នេះគឺ ក្រុម Samart United (បច្ចុប្បន្នភ្នំពេញក្រោន) នៅឆ្នាំ២០០៣ និងក្រុមណាហ្គាខប (បច្ចុប្បន្ន ណាហ្គាវើល) នៅឆ្នាំ២០០៥ ៕

អត្ថបទទាក់ទង