Close

Pep Guardiola ចេញមុខបញ្ជាក់ពីអនាគត់របស់ De Bruyne ក្រោយមានពាក្យចចាមរាមថាចាកចេញពី Man City

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ កីឡា
Pep Guardiola ចេញមុខបញ្ជាក់ពីអនាគត់របស់ De Bruyne ក្រោយមានពាក្យចចាមរាមថាចាកចេញពី Man City Pep Guardiola ចេញមុខបញ្ជាក់ពីអនាគត់របស់ De Bruyne ក្រោយមានពាក្យចចាមរាមថាចាកចេញពី Man City

ក្រោយពីលេចឮព័ត៌មានក្លិបនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចង់បានខ្សែបម្រើ Kevin De Bruyne គ្រូបង្វឹកក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានចេញមុខបញ្ជាក់ច្បាស់ៗថា រូបគេនឹងមិនចាកចេញពីក្លិបនោះទេ។

កីឡាករ Kevin De Bruyne ត្រូវបានគេរាយការណ៍មកថា ក្លិប Al-Ittihad នៅលីគអារ៉ាប៊ីសាអ៊ូឌីត បានដាក់គោលដៅយករូបគេមកចូលរួមក្រុមនៅក្នុងឆ្នាំនេះ ស្របពេលដែលមានព័ត៌មានជាច្រើនបានចុះផ្សាយថា រូបគេនឹងចាកចេញពីក្លិប Man City។

ជុំវិញមន្ទិលសង្ស័យនេះ លោក Pep Guardiola បានចេញមុខបដិសេធ និងបញ្ជាក់យ៉ាងច្បាស់ថា ខ្សែបម្រើវ័យ ៣៣ឆ្នាំ រូបនេះ នឹងមិនទៅណាឡើយ ហើយបន្តស្នាក់នៅក្លិប Man City។

លោក Pep Guardiola បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅសាកលវិទ្យាល័យ North Carolina State នៅថ្ងៃអង្គារនេះ មុនការប្រកួតបើកឆាកដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិក ជាមួយក្រុម Celtic ថា ៖«Kevin មិនចាកចេញទេ។ ប្រសិនបើនរណាម្នាក់ចាកចេញ យើងនឹងនិយាយអំពីរឿងនោះ»។
គួរបញ្ជា្កក់ថា សម្រាប់រដូវកាលថ្មី Man City មិនមានការដោះដូរកីឡាករក្នុងក្រុមច្រើនទេ ដោយសារបច្ចុប្បន្នកម្រិតគុណភាព និងសមត្ថភាពរបស់កូនក្រុមល្អស្រាប់។ គិតមកទល់ពេលលនេះ ពួកគេបានចុះហត្ថលេខាលើកីឡាករថ្មីតែម្នាក់ប៉ុណ្ណោះ គឺខ្សែបម្រើស្លាបប្រេស៊ីលវ័យ ២០ឆ្នាំ Savinho កាលពីសប្តាហ៍មុន៕

អត្ថបទទាក់ទង