Close

កូរ៉េខាងត្បូងកំពុងប្រជែងជាមួយចិនក្នុងការក្លាយជាប្រទេសដំបូងគេដែលដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 6G

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បច្ចេកវិទ្យា
កូរ៉េខាងត្បូងកំពុងប្រជែងជាមួយចិនក្នុងការក្លាយជាប្រទេសដំបូងគេដែលដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 6G កូរ៉េខាងត្បូងកំពុងប្រជែងជាមួយចិនក្នុងការក្លាយជាប្រទេសដំបូងគេដែលដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 6G

បរទេស៖ កូរ៉េខាងត្បូងបាន និងកំពុងតែដុតដៃដុតជើងក្នុងការបង្កើតបណ្តាញបច្ចេកវិទ្យា 6G និង ចង់ក្លាយជាប្រទេសដំបូងគេដែលបញ្ចេញបណ្តាញអ៊ីនធឺណេតឥតខ្សែទៅជុំវិញពិភពលោកនៅឆ្នាំ២០២៨ ខាងមុខនេះ។

បច្ចុប្បន្ននេះ បណ្តាញអ៊ីនធឺណេតឥតខ្សែ 5G បានដាក់ឱ្យដំណើរការស្ទើរតែជុំវិញពិភពលោក និងទទួលបានប្រជាប្រិយភាពខ្លាំងពីក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខ្នាតយក្សជាច្រើន ហើយ​បណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ច ជាពិសេសប្រទេសដែលមានការរីកចម្រើនខ្ពស់វិស័យបច្ចេកវិទ្យា​បាន​នាំគ្នាសម្រុក​បង្កើត បណ្តាញអ៊ីនធឺណេតឥតខ្សែថ្មីគឺ 6G។

ក្រសួងព័ត៌មាន និងទូរគមនាគមន៍របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ការសិក្សាទៅលើលទ្ធភាពស្រាវជ្រាវបច្ចេកវិទ្យា 6G កំពុងចាប់ផ្តើមដំណើរការហើយ ដោយគម្រោងនេះមានតម្លៃជាង ៤២៨លានដុល្លារ។ ជុំវិញការលើកឡើងនេះរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងលើកទឹកចិត្តក្រុមហ៊ុនផលិតក្នុងស្រុកឱ្យផលិតសម្ភារៈសមាសធាតុ និងឧបករណ៍សម្រាប់ការអភិវឌ្ឍន៍បណ្តាញ 6G របស់ខ្លួន។ ជាមួយនឹងគំនិតផ្តួចផ្តើមនេះ ប្រទេសកូរ៉េខាងត្បូងមានគោលបំណងយកឈ្នះលើពិភពលោកទាំងមូលទៅលើបច្ចេកវិទ្យា 6G។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងត្បូងគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ី ហើយមាន ២៥.៩ភាគរយនៃប៉ាតង់ 5G ក្នុងឆ្នាំ ២០២២ ខណប្រទេសចិនមាន ២៦.៨ភាគរយ។ រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ខ្លួនអាចបំបែកបាន ៣០ភាគរយ ឬច្រើនជាងនេះនៅក្នុងប៉ាតង់ 6G ក្នុងចំណោមការប្រកួតប្រជែងទូទាំងពិភពលោក៕

អត្ថបទទាក់ទង