Close

វិសាខា មិនស្គាល់បរាជ័យសោះ ខណៈភ្នំពេញក្រោន បរាជ័យគ្រប់ប្រកួត ក្នុងដំណើរការប្រកួត Pre-Season នៅប្រទេសថៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ កីឡា
វិសាខា មិនស្គាល់បរាជ័យសោះ ខណៈភ្នំពេញក្រោន បរាជ័យគ្រប់ប្រកួត ក្នុងដំណើរការប្រកួត Pre-Season នៅប្រទេសថៃ វិសាខា មិនស្គាល់បរាជ័យសោះ ខណៈភ្នំពេញក្រោន បរាជ័យគ្រប់ប្រកួត ក្នុងដំណើរការប្រកួត Pre-Season នៅប្រទេសថៃ

ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក Jurģis Kalns ហាក់ធ្វើបានល្អមែនទែននៅក្នុងដំណើរនៃការប្រកួតហ្វឹកហាត់ Pre-Season នៅប្រទេសថៃ ដោយ ៥ប្រកួត មិនស្គាល់ពាក្យថាចាញ់សោះ ពោលគឺឈ្នះ៣ និងស្មើ២ ខណៈ ភ្នំពេញក្រោន មិនស្គាល់រសជាតិឈ្នះសោះ ពោលគឺ៣ប្រកួត ចាញ់ទាំង៣។

លទ្ធផល Pre-Season របស់វិសាខា ៖
-ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វិសាខា ២-១ Pattaya United FC
-ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ វិសាខា ១-១ Samut Prakan City FC
-ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វិសាខា ២-២ BG Pathum United។
-ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វិសាខា ២-១ BFB Patthaya City FC
-ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វិសាខា ២-០ Chanthaburi FC ម៉ោង។

លទ្ធផល Pre-Season របស់ភ្នំពេញក្រោន ៖
-ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ភ្នំពេញក្រោន ១-២ Suphanburi FC
-ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ភ្នំពេញក្រោន ១-៥ Buriram United FC
-ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ភ្នំពេញក្រោន ២-៤ Uthai thani fc ។

ជាមួយគ្នានេះ ក្រុមបាល់ទាត់នាគខៀវបឹងកេត ក្រោមការដឹកនាំរបស់លោក ហុង ផេង បានធ្វើដំណើរទៅប្រទេសថៃដូចគ្នា ដើម្បីប្រកួតមិត្តភាព Pre-Season ត្រៀមខ្លួន សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។ បឹងកេត ត្រូវប្រកួតេជាមួយក្រុម Navy FC , Rayo FC និង Ayutthaya United។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ខណ:សមាសភាពចូលរួម មានដូចជា៖ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, Tiffy Army, ក្រសួងមហាផ្ទៃ, Life FC, គិរីវង់សុខសែនជ័យ, ISI, ដង្កោសែនជ័យ, អង្គរថាយហ្គឺរ៕

អត្ថបទទាក់ទង