Close

លោក ភា សុភក្ត្រា ៖ ការប្រកួតនេះ គឺសំខាន់សម្រាប់ប្រជាជនយើង ខ្ញុំនឹងធ្វើអោយអស់លទ្ធភាព

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ កីឡា
លោក ភា សុភក្ត្រា ៖ ការប្រកួតនេះ គឺសំខាន់សម្រាប់ប្រជាជនយើង ខ្ញុំនឹងធ្វើអោយអស់លទ្ធភាព លោក ភា សុភក្ត្រា ៖ ការប្រកួតនេះ គឺសំខាន់សម្រាប់ប្រជាជនយើង ខ្ញុំនឹងធ្វើអោយអស់លទ្ធភាព

លោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានបង្ហាញពី ចំណាប់អារម្មណ៍ ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយ U19 ទីម័រខាងកើត នៅរសៀល ម៉ោង៣ ថ្ងៃនេះ ក្នុងការប្រកួតពានរង្វាន់ ASEAN U19 Boy’s Championship 2024 ដែលធ្វើឡើង នៅប្រទេសឥណ្ឌូណេស៊ី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ភា សុភក្ត្រា បានគូសបញ្ជាក់ថា៖«ខ្ញុំពិតជាមានមោទនះភាពក្នុងការចូលរួមការប្រកួតកម្រិតយុវជន U19 លើកនេះ វាជាឱកាសដ៏ពិសេសលើកទីមួយក្នុងនាមជាគ្រូបង្គោលក្រោយចូលរួមគ្រប់ឈុតជម្រើសជាតិ អស់រយះពេល ១៧ឆ្នាំក្នុងនាមជាជំនួយការ»។

លោកបានសង្គត់ធ្ង់ថា ៖«ការប្រកួតនេះ គឺសំខាន់សម្រាប់ប្រជាជនយើង ខ្ញុំនឹងធ្វើអោយអស់លទ្ធភាព ដើម្បីអោយបងប្អូនទាំងអស់គ្នាទទួលបាននូវការពេញចិត្ត និងសប្បាយចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ដ៏ស្រស់ស្អាតរបស់យើងបន្តទៀត មិនថា លីគ ក្លិប និងជម្រើសជាតិ»។

ខាងក្រោមនេះគឺជាកម្មវីធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ៖
ក្នុងប្រកួតបើកឆាក នៅថ្ងៃនេះ កម្ពុជា ត្រូវប៉ះជាមួយក្រុម ទីម័រខាងកើត វេលាម៉ោង ៣:០០ រសៀល នៅកីឡដ្ឋាន Gelora Bung Tomo Stadium។បន្ទាប់មក ត្រូវប៉ះ ឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:៣០ យប់ មុនប៉ះជាមួយ ហ្វីលីពីន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:៣០ យប់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបនអាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះគ្រោងនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន១២ក្រុមចូលរួមប្រកួត។ ក្រុមដែលឈ្នះជើងឯកច្រើនជាងគេ គឺប្រទេសថៃ និងអូស្ត្រាលី ចំនួន៥លើកដូចគ្នា៕