Close

ការរញ្ជួយដីនៅតួកគី និងស៊ីរី កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងក្នុងវិស័យដឹកជញ្ជូនថាមពលប្រេង និងហ្គាស

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ការរញ្ជួយដីនៅតួកគី និងស៊ីរី កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងក្នុងវិស័យដឹកជញ្ជូនថាមពលប្រេង និងហ្គាស ការរញ្ជួយដីនៅតួកគី និងស៊ីរី កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងក្នុងវិស័យដឹកជញ្ជូនថាមពលប្រេង និងហ្គាស

បរទេស ៖ យោងតាមការចេញផ្សាយដោយ Hellen Shipping News បានបង្ហាញថា ការរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរីកាលប៉ុន្មានថ្ងៃកន្លងទៅនេះ បានបំផ្លាញជីវិតមនុស្សជាង ៤៦,០០០ នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ បញ្ហានេះក៏ទំនងជាប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកតិចតួចផងដែរ ដោយសារការផ្លាស់ប្តូរផ្នែកដឹកជញ្ជូនប្រេង និង ហ្គាស។

តួកគី គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនថាមពលសកលដ៏សំខាន់មួយ ដោយសារវាស្ថិតនៅចន្លោះទ្វីបអឺរ៉ុប ដែលជាទីផ្សារនាំចូល និងប្រើប្រាស់ថាមពលដ៏ធំបំផុតរបស់ពិភពលោក រវាងនឹងមជ្ឈិមបូព៌ា អាស៊ីកណ្តាល និងសមុទ្រកាសព្យែន ដែលជាតំបន់សម្បូរទៅដោយថាមពលប្រេង និង ហ្គាស។ ម៉្យាងវិញទៀត ការនាំចេញប្រេង និង ហ្គាសរបស់រុស្ស៊ីទៅកាន់អឺរ៉ុប និង ការគ្រោងនឹងនាំចេញប្រេងរបស់អាស៊ីកណ្តាល និងអាស៊ែបៃហ្សង់ទៅកាន់អឺរ៉ុប គឺសុទ្ធតែតម្រូវឱ្យមានការសាងសង់បំពង់បង្ហូរប្រេង និង ហ្គាសតាមរយៈតួកគី ។

ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូតាមរយៈបំពង់បង្ហូរប្រេងតាមអ៊ុយក្រែន និងប៉ូឡូញត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង។ ចាប់តាំងពីបំពង់បង្ហូរហ្គាសធម្មជាតិ Nord Stream ត្រូវបានបំផ្លាញ រុស្ស៊ីចាំបាច់ត្រូវពង្រីកផ្លូវនាំចេញប្រេង និងហ្គាសរបស់ខ្លួនជាបន្ទាន់។ ដូចនេះ ផ្លូវចំនួនបួនដែលអាចធ្វើទៅបានដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់របស់រុស្ស៊ីគឺមានដូចជា៖ ចិន តួកគី អ៊ីរ៉ង់ និង ផ្លូវរវាងអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន-ឥណ្ឌា។

ទោះបីជាយ៉ាងណាក្តី អ៊ីរ៉ង់កំពុងរងឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច ខណៈដែលបំពង់បង្ហូរប្រេងឆ្លងកាត់អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន-ឥណ្ឌាមិនទាន់បានរៀបចំត្រឹមត្រូវនោះទេ ដូច្នេះជម្រើសប្រាកដគឺមានតែ ប្រទេសចិន និងតួកគីតែប៉ុណ្ណោះ។

មិនត្រឹតមតែប៉ុណ្ណោះ Ceyhan ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់បំផុតរបស់តួកគី អាចនឹងធ្វើឲ្យតួកគីចុះខ្សោយក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រេង និងហ្គាសអន្តរជាតិ។ នេះអាចជំរុញឱ្យប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅអាស៊ីកណ្តាលនាំចេញធនធានប្រេង និង ហ្គាសរបស់ពួកគេឆ្ពោះទៅភាគខាងកើតតាមរយៈ ចិន ខណៈដែលអឺរ៉ុបនឹងបង្ខំចិត្តពឹងផ្អែកលើអាហ្វ្រិកខាងជើង និងខាងលិចបន្ថែមទៀត ដើម្បីរកប្រេង និង ហ្គាសជំនួសរបស់រុស្ស៊ី៕

អត្ថបទទាក់ទង