Close

សម្តេចតេជោ ហ៊ុន សែន៖ កុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ កុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ សម្តេចតេជោ ហ៊ុន សែន៖ កុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិទ្យុ VOD គឺជាកន្លែងផលិតព័ត៌មានក្លែងក្លាយ ដូច្នេះកុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាសំណួរថា តើការចុះផ្សាយរបស់ VOD ថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខា ជំនួសសម្តេចនោះជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ។ សម្តេចបានបន្តថា ការផ្សាយបែបនេះគឺជាការប្រមាថមកលើរាជរដ្ឋាភិបាល បង្កើតឱ្យមានការមិនជឿទុកចិត្តគ្នា និងជាការខុសជាមួយច្បាប់ថវិកាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា វិទ្យុVODនេះ អាចរស់ឡើងវិញបាននោះ បក្សដែលត្រូវបានតុលាការកំពូលរំលាយហើយនោះ អាចរស់វិញទៅហើយ៕

អត្ថបទទាក់ទង