Close

បឹងកេត សម្រេចបន្តកុងត្រាថ្មីជាមួយកីឡាករបរទេស ២រូប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ កីឡា
បឹងកេត សម្រេចបន្តកុងត្រាថ្មីជាមួយកីឡាករបរទេស ២រូប បឹងកេត សម្រេចបន្តកុងត្រាថ្មីជាមួយកីឡាករបរទេស ២រូប

ក្លឹបបាល់ទាត់បឹងកេត សមាជិកលីគកំពូលកម្ពុជា បានសម្រេចបន្តកុងត្រាថ្មីជាមួយកីឡាករបរទេសចំនួន២រូប ក្រោយពេលកីឡាករទាំង២នេះ ជួយឲ្យក្រុមមួយនេះ ទទួលបានលេខ ៤ នៃលីគកំពូលកម្ពុជា កាលពីរដូវកាលមុន។នេះបើតាមការប្រកាសរបស់ក្លិប។

កីឡាករបរទេសទាំង២នាក់នោះរួមមាន កីឡាករសញ្ជាតិស៊ែប៊ី Stefan Golubović និងកីឡាករសញ្ជាតិជប៉ុន Ryohei Yoshihama។
តាមទំព័រ Facebook របស់ក្រុមបឹងកេតបានឲ្យដឹងថា៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបន្តកិច្ចសន្យាថ្មីជាមួយ Ryohei Yoshihama មួយរដូវកាលបន្ថែមទៀត។ជាមួយគ្នានេះ Stefan Golubović នឹងបន្តកិច្ចសន្យាថ្មីជាមួយយើង ១ រដូវកាលបន្ថែមទៀត»។

គួរបញ្ជាក់ថា Ryohei Yoshihama បានចូលរួមជាមួយបឹងកេត កាលពីឆ្នាំ២០២៣ ដោយបង្ហាញខ្លួនបាន ២២ប្រកួត ស៊ុតបាន ១៣គ្រាប់ ខណៈ Stefan Golubović ចូលរួមជាមួយបឹងកេត ក្នុងឆ្នាំ ២០២៣ដូចគ្នា បង្ហាញខ្លួនបាន ២៤ប្រកួត ស៊ុតបាន ១២គ្រាប់៕

អត្ថបទទាក់ទង