Close

ត្រេកអរ! វត្ថុបុរាណខ្មែរចំនួន ១៤រូប ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញហើយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ត្រេកអរ! វត្ថុបុរាណខ្មែរចំនួន ១៤រូប ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញហើយ ត្រេកអរ! វត្ថុបុរាណខ្មែរចំនួន ១៤រូប ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញហើយ

ភ្នំពេញ៖ វត្ថុបុរាណខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) នៅសហរដ្ឋអាមេរិក មកដល់សារមន្ទីរជាតិកម្ពុជាហើយ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ។ នេះ បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ នាថ្ងៃទី៣ កក្កដា ឆ្នាំ ២០២៤។

ប្រភពដដែលនេះ បានបញ្ជាក់ថា «ការបញ្ជូនត្រឡប់មកវិញ ជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំរវាង ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET»។
សូមអានលម្អិតសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅខាងក្រោម៖

អត្ថបទទាក់ទង