Close

រកឃើញ ៩ក្រុម កក់កៅអីទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយ Euro 2024 ខណៈអេស្ប៉ាញ ជាក្រុមតែមួយគក់ឈ្នះគ្រប់ប្រកួត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ កីឡា
រកឃើញ ៩ក្រុម កក់កៅអីទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយ Euro 2024 ខណៈអេស្ប៉ាញ ជាក្រុមតែមួយគក់ឈ្នះគ្រប់ប្រកួត រកឃើញ ៩ក្រុម កក់កៅអីទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយ Euro 2024 ខណៈអេស្ប៉ាញ ជាក្រុមតែមួយគក់ឈ្នះគ្រប់ប្រកួត

ការប្រកួតពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ដែលគ្រប់គ្នាស្គាល់ថាជា Euro 2024 គិតមកត្រឹមថ្ងៃ ពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ គេបានរកឃើញជើងខ្លាំងចំនួន៩ហើយ ដែលកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ក្នុងនោះក្រុមគោជល់អេស្ប៉ាញ ជាក្រុមតែមួយគកត់ ដែលឈ្នះគ្រប់ការប្រកួត ក្នុងវគ្គចែកពូល។

សម្រាប់ក្រុមទាំង៩ ដែលបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយនេះ រួមមាន៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់, ក្រុមតោកំណាចអង់គ្លេស, ក្រុមគោជល់អេស្ប៉ាញ, ក្រុមមាន់គោកបារាំង,ក្រុមបញ្ចខែលព័រទុយហ្គាល់, អ៊ីតាលី, ស្វីស, ដាណឺម៉ាក និងអូទ្រីស។

ក្នុងចំណោមក្រុមទាំងអស់ខាងលើនេះ គេសង្កេតឃើញថា មានតែក្រុមជម្រើសជាតិអេស្ប៉ាញមួយគត់ ដែលឈ្នះគ្រប់ការប្រកួត ក្នុងវគ្គសន្សំពិន្ទុក្នុងពូលនេះ ខណៈ ព័រទុយហ្គាល់ ត្រូវចាំមើលយប់នេះ ថាអាចធ្វើបានដូចអេស្ប៉ាញដែរឬទេ។

គួរបញ្ជាក់ថា ក្នុងការប្រកួត Euro 2024 វគ្គ១៦ក្រុមនេះ ក្រុមលេខ១ និងលេខ២ ក្នុងពូល នឹងទទួលកៅអីស្វ័យប្រវត្តិ ហើយក៏ត្រូវយកក្រុមលេខ៣ល្អ ចំនួន ៤ក្រុមផងដែរ ដើម្បីបង្រ្គប់។

គួររម្លឹកថា ក្រុមដែលលើកពានរង្វាន់នេះច្រើនជាងគេ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអេស្ប៉ាញ ដោយឈ្នះម្នាក់ ៣ដង ខណៈ អ៊ីតាលី និងបារាំង ឈ្នះម្នាក់ ២ដង។ ក្នុងឆ្នាំនេះ ក្រុមជម្រើសជាតិ អុីតាលី ជាក្រុមការពារតំណែងជើងឯក៕

អត្ថបទទាក់ទង