Close

ដឹងទេថា CEO ថ្មីរបស់ YouTube គឺជានរណា ហើយហេតុអ្វីបានជា Google ជ្រើសតាំងគាត់ឱ្យកាន់តំណែងមួយនេះ?

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បច្ចេកវិទ្យា
ដឹងទេថា CEO ថ្មីរបស់ YouTube គឺជានរណា ហើយហេតុអ្វីបានជា Google ជ្រើសតាំងគាត់ឱ្យកាន់តំណែងមួយនេះ? ដឹងទេថា CEO ថ្មីរបស់ YouTube គឺជានរណា ហើយហេតុអ្វីបានជា Google ជ្រើសតាំងគាត់ឱ្យកាន់តំណែងមួយនេះ?

បរទេស៖ លោក Neal Moha មានដើមកំណើតជាជនជាតិឥណ្ឌា និងបានក្លាយជានាយកប្រតិបត្តិ (CEO) ថ្មីរបស់ក្រុមហ៊ុន YouTube បន្ទាប់ពី​លោកស្រី Susan Wojcicki ចុះចេញពីតំណែងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក Neal Moha នឹងក្លាយជាជនជាតិឥណ្ឌាថ្មីមួយរូបទៀតដែលបានឡើងកាន់តំណែង CEO របស់ក្រុមហ៊ុន Big Tech អាមេរិក ខណៈដែលបច្ចុប្បន្នមានដូចជា លោក Satya Nadella ជា CEO ក្រុមហ៊ុន Microsoft , លោក Shantanu Narayen ជា CEO ក្រុមហ៊ុន Adobe, លោក Sundar Pichai ជា CEO ក្រុមហ៊ុន Alphabet (Google)។

លោក Neal Moha បានបញ្ចប់ការសិក្សានៅសកលវិទ្យា Stanford University របស់សហរដ្ឋអាមេរិកលើជំនាញវិស្វករ​អគ្គិសនី កាលពីឆ្នាំ១៩៩៦។ ក្រោយពីបញ្ចប់ការសិក្សា លោកក៏បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនផ្ដល់សេវាកម្ម​ផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញមួយដែលមានឈ្មោះថា DoubleClick។

នៅឆ្នាំ២០០៧ ក្រុមហ៊ុន Google បានសម្រេចចិត្តទិញយក DoubleClick ក្នុងតម្លៃ ៣.១ពាន់លានដុល្លារអាមេរិក ដែលជាឱកាសថ្មីមួយសម្រាប់ Neal Moha ក្នុងការ​បោះជំហានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនយក្ស Google។

លោក Neal Moha បានបម្រើការងារក្នុងតួនាទីធំៗជាច្រើន​នៅក្នុងក្រុមហ៊ុន Google រហូតដល់ពេលមួយក្រុមហ៊ុន Twitter បានមកចរចា​ឱ្យគាត់ទៅបម្រើការងារ ក្នុងមុខតំណែងជាប្រធានផ្នែកផលិតផល ប៉ុន្តែត្រូវបាន Google ដឹងរឿង និងបាន​ផ្ដល់ប្រាក់​ ១០០លានដុល្លារអាមេរិក ដល់លោក Neal Moha ដើម្បីបញ្ចុះបញ្ចូលឱ្យបន្តបម្រើការងារនៅក្នុង Google។

នៅឆ្នាំ២០១៥ ក្រុមហ៊ុន Google បានផ្ដល់តំណែងថ្មីឱ្យលោក Neal Moha ជាប្រធានផ្នែកផលិតផលនៅក្នុងក្រុមហ៊ុន YouTube ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន។ ក្នុងនាមជាប្រធានផលិតផល លោក Neal Moha បានដាក់ចេញនូវ​ផលិតផល​ថ្មីៗ​ជាច្រើនសម្រាប់ YouTube ដូចជា YouTube Music, YouTube TV, YouTube Premium និង YouTube Shorts ដែលកំពុងតែផ្ទុះការគាំទ្រ។

យោងតាមសេចក្ដីប្រកាសរបស់ YouTube ក៏ដូចជាសម្ដីរបស់លោកស្រី Susan Wojcicki ដែលទើបចុះចេញពីតំណែង CEO បានឱ្យដឹងថា លោក Neal Moha គឺជាធនធានក៏ល្អមួយរូប ហើយកាលដែល Google ព្យាយាមរក្សាទុកគាត់​គឺ​ជារឿងដែលល្អបំផុត ព្រោះគាត់ជាមនុស្សដែលបានជួយបង្កើតអ្វីៗថ្មីជាច្រើនដល់ក្រុមហ៊ុនសម្រាប់បង្កើនប្រាក់ចំណូល ហើយការផ្ដល់តំណែង CEO របស់ YouTube ទៅកាន់គាត់គឺជាការឆ្លើយតបដ៏ត្រឹមរបស់ក្រុមហ៊ុន Google៕

អត្ថបទទាក់ទង