Close

ខ្លាំងមែន! ឥណ្ឌូនេស៊ី ជាក្រុមអាស៊ានតែមួយគត់កក់កៅអីទៅជុំទី៣ សម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២៦

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ កីឡា
ខ្លាំងមែន! ឥណ្ឌូនេស៊ី ជាក្រុមអាស៊ានតែមួយគត់កក់កៅអីទៅជុំទី៣ សម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ខ្លាំងមែន! ឥណ្ឌូនេស៊ី ជាក្រុមអាស៊ានតែមួយគត់កក់កៅអីទៅជុំទី៣ សម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២៦

(បាល់ទាត់)៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់លោក Shin Tae-yong បានក្លាយជាក្រុមអាស៊ានតែមួយគត់ ដែលអាចឡើងទៅជុំទី៣ សម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ឬ FIFA World Cup 2026 (Qualification) ខណៈក្រុមអាស៊ានដ៏ទៃដូចជា ក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម និង ហ្វីលីពីន សុទ្ធតែជ្រុះចេញអស់ហើយ។

ក្នុងវគ្គជម្រុះជុំទី២ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ស្ថិតនៅពូល F ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ ហ្វីលីពីន និងវៀតណាម ដោយ ៦ប្រកួតតរបស់ឥណ្ឌូនេស៊ី ឈ្នះ៣ ចាញ់២ និងស្នើ និង មាន១០ពិន្ទុ ឈរលេខ២ ឡើងទៅកាន់ជុំទី៣ ជាមួយក្រុមកំពូលតារាង អ៊ីរ៉ាក់ ដែលមាន ១៨ពិន្ទុពេញ។

ខាងក្រោមនេះស្ថិតិល្អៗរបស់ឥណ្ឌូនេស៊ី នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៖
១. ឈ្នះមេដាយមាសស៊ីហ្គេម លើកដំបូងនៅរយៈពេលជាង៣០ឆ្នាំចុងក្រោយ។
២. ឡើងទៅវគ្គ១៦ក្រុមលើកដំបូងនៅពានរង្វាន់ AFC Asian Cup 2023។
៣. ឈុត U23 ឡើងដល់វគ្គ៤ក្រុមចុងក្រោយ ពាន AFC U23 Asian Cup បន្ទាប់ពីទម្លាក់កូរ៉េខាងត្បូង ។

គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក គឺទ្វីបអាស៊ី ទទួលបាន ៨កៅអី ពោលគឺកើនឡើងចំនួន ២កៅអី បើធៀបនឹង World Cup 2022៕

អត្ថបទទាក់ទង