Close

ច្បាស់ការណ៍ហើយ! លីគកំពូលកម្ពុជារដូវកាលថ្មីមានចំនួន ១១ក្រុម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ កីឡា
ច្បាស់ការណ៍ហើយ! លីគកំពូលកម្ពុជារដូវកាលថ្មីមានចំនួន ១១ក្រុម ច្បាស់ការណ៍ហើយ! លីគកំពូលកម្ពុជារដូវកាលថ្មីមានចំនួន ១១ក្រុម

នៅព្រឹកថ្ងៃ ពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនលីគកំពូលកម្ពុជា ឬ Cambodia Premier League បានប្រកាសអំពីសមាសភាពក្លិបទាំងអស់ដែលនឹងត្រូវប្រកួតប្រជែងនៅរដូវកាល ២០២៤-២៥ ក្នុងនោះមានសរុប ១១ក្លិប។

កាលពីរដូវកាលមុន លីគកំពូលកម្ពុជា មានក្រុមចំនួន១០ ប៉ុណ្ណោះ មានដូចជា៖ វិសាខា, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, Tiffy Army, គិរីវង់សុខសែនជ័យ, ISI ដង្កោសែនជ័យ, បឹងកេត, ព្រៃវែង និងអង្គរថាយហ្គឺរ។

សម្រាប់រដូវកាលថ្មី ២០២៤-២៥ ក្លិបចំនួន២ ដែលត្រូវបានដំឡើងពីកម្ពុជាលីគ២ ទៅកាន់លីគកំពូលកម្ពុជា គឺសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ។ យ៉ាងណា ក្លិបបាល់ទាត់ខេត្តព្រៃវែង ក៏ត្រូវបានរំសាយក្លិបផងដែរ ដោយសារបញ្ហាហិរញ្ញវត្ថុ ដូច្នេះ Cambodia Premier League មានចំនួន ១១ក្រុម។

គួរបញ្ជាក់ថា សម្រាប់សមាគម ឬក្លិប ដែលអាចឡើងទៅកាន់លីគកំពូលកម្ពុជា ត្រូវបំពេញលក្ខខណ្ឌសំខាន់ៗដូចជា៖ ក្លិប ឬសមាគម ត្រូវមានឈុតយុវជន(កីឡាករថ្នាល), តម្រូវឲ្យមានកីឡដ្ឋានប្រកួតផ្ទាល់ខ្លួន,ត្រូវមានបុគ្គលិកជំនាញដូចជា អ្នកចាត់ការទូទៅ, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ, អ្នកផ្សព្វផ្សាយ, ពេទ្យព្យាបាលកាយសម្បទា, គ្រូបង្វឹក (យ៉ាងហោច A License), ត្រូវចុះបញ្ជី ក្នុងក្រសួងមហាផ្ទៃ និងមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ៕


អត្ថបទទាក់ទង