Close

ថ្ងៃទី១ នៃការបើកជាផ្លូវការពិព័រណ៍សៀវភៅនៅលើ កប៉ាល់ MV Doulos Hope មានអ្នកចូលរួមជិត ១០០នាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ថ្ងៃទី១ នៃការបើកជាផ្លូវការពិព័រណ៍សៀវភៅនៅលើ កប៉ាល់ MV Doulos Hope មានអ្នកចូលរួមជិត ១០០នាក់ ថ្ងៃទី១ នៃការបើកជាផ្លូវការពិព័រណ៍សៀវភៅនៅលើ កប៉ាល់ MV Doulos Hope មានអ្នកចូលរួមជិត ១០០នាក់

ភ្នំពេញ៖ ក្នុងថ្ងៃទី១ នៃការបើកជាផ្លូវការពិព័រណ៍សៀវភៅ របស់កប៉ាល់ MV Doulos Hope ដែលជាកប៉ាល់បណ្ណាល័យបណ្ដែតទឹក នៅកំពង់ផែស្វយ័តក្រុងភ្នំពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និង និងភ្ញៀវកិត្តិយសមកពីស្ថាប័នពាក់ព័ន្ធនានា ប្រមាណ ៨០រូប។

ជាមួយគ្នានោះដែរ នាវានេះ មានអ្នកដំណើរ និងក្រុមនាវិកស្ម័គ្រចិត្តសរុបចំនួន ១២០ នាក់ មកពី ៣០ប្រទេសលើពិភពលោក ហើយការចូលចតនៅភ្នំពេញនេះ ក្នុងគោលបំណងចែករំលែកចំណេះដឹងតាមរយៈការបើកឲ្យអាន លក់សៀវភៅ និងសម្ភារសិក្សាជាច្រើន ព្រមទាំងធ្វើកម្មវិធីសប្បុរសធម៌នានាសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ពិព័រណ៍សៀវភៅអន្តរជាតិ នៅលើកប៉ាល់ Doulos Hope ត្រូវបានរៀបចំជាលើក ដំបូង នៅរាជធានីភ្នំពេញ និងមានការបើកឱ្យចូលរួមទស្សនាដោយឥតគិតថ្លៃ ចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែមិថុនា និងថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤។

ពិព័រណ៍សៀវភៅនេះ បើកឱ្យចូលទស្សនា ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ពីម៉ោង ១២:៣០ ថ្ងៃត្រង់ ដល់ ៧:៣០ យប់ ដោយពិព័រណ៍បិទនៅថ្ងៃច័ន្ទ ដោយមានទីតាំងនៅចំណតផែពហុបំណង TS3 របស់កំពង់ផែស្វយ័តភ្នំពេញ ក្បែរគល់ស្ពានជ្រោយចង្វារ។

កប៉ាល់ Doulos Hope ជាអតីតកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដែលបច្ចុប្បន្នប្រែក្លាយជាបណ្ណាល័យ ឬបណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ដែលជាកម្មសិទ្ធិរបស់អង្គការសប្បុរសធម៌អាល្លឺម៉ង់ GBA Ships ។ Doulos Hope ធ្លាប់បានចូលចតនៅកំពង់ផែជិត ៥០០ នៅទូទាំង ១៥០ ប្រទេសជុំវិញពិភពលោក ហើយកប៉ាល់មួយនេះនឹងចូលចតនៅកំពង់ផែស្វយ័តភ្នំពេញ ជាលើកដំបូង ឆាប់ៗនេះ៕

អត្ថបទទាក់ទង