កីឡាករ ៧ រូប នឹងត្រូវចាកចេញពី Man Utd រដូវកាលនេះ
(បាល់ទាត់)៖ ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ពីការចាកចេញរបស់កីឡាករចំនួន ៧នាក់ បន្ទាប់ពីការកុងត្រាត្រូវបាលអស់សុពលភាព។ នេះបើតាមការចេញផ្សាយដោយកាសែតអង់គ្លេស Metro។
បើតាមការចុះផ្សាយរបស់កាសែតខាងលើ កីឡាករទាំង៧នាក់ដែលនឹងចាកចេញនោះរួមមាន៖ កីឡាករ Anthony Martial, Raphael Varane, Brandon Williams, Charlie McNeil, Marcus Lawrence, Kie Plumley និង Tom Huddlestone។

ខណៈពេលដែលមានការចាកចេញជាច្រើន Man United ក៏បានប្រកាសថា កីឡាករមួយចំនួនអាចបន្តការស្នាក់នៅរបស់ពួកគេបានដូចជា Jonny Evans , Shola Shoretire, Omari Forson និង Tom Heaton កំពុងពិភាក្សាគ្នាលើកិច្ចសន្យាថ្មី ។
ទន្ទឹមនឹងនេះ កីឡាករវ័យក្មេងចំនួន៣រូប រួមមាន Kobbie Mainoo, Alejandro Garnacho និង Rasmus Hojlund ត្រូវបានគេរាយការណ៍ថា ជាកីឡាករដ៏សំខាន់បំផុត ដែលត្រូវបានក្លិបចាត់ទុកថា មិនអាចលក់បាន៕

