Close

កម្ពុជា នឹងរៀបចំពានបាល់ទះអន្តរជាតិមួយក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ កីឡា
កម្ពុជា នឹងរៀបចំពានបាល់ទះអន្តរជាតិមួយក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា នឹងរៀបចំពានបាល់ទះអន្តរជាតិមួយក្នុងពេលឆាប់ៗខាងមុខនេះ

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ឡើងថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា អាចនឹងមានការរៀបចំការប្រកួតពានរង្វាន់បាល់ទះអន្តរជាតិមួយ ដែលមានក្រុមមកពីបណ្ដាលប្រទេសនៅទ្វីអាស៊ី ដូចជាថៃ វៀតណាម ម៉ុងហ្គោលី អូស្ត្រាលី និង Win Streak ជាដើម។

ក្លិបបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯក Win+ Streak Volleyball Invitational Tournament 2024 ក្រោយយកឈ្នះលើក្រុម Win Streak របស់តៃវ៉ាន់ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្ដាច់ព្រ័ត្រ នៅកោះតៃវ៉ាន់។

ក្នុងពេលដឹកនាំក្រុមបាល់ទះវិសាខា មកដល់កម្ពុជាវិញ កាលពីល្ងាចថ្ងៃទី៣ ខែមិថុនា កន្លងទៅ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាននិយាយថា៖« តាមគោលការឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា នឹងរៀបចំការប្រកួតក្លិប Championship ដោយយើងអាចនឹងអញ្ជើញក្លិបថៃ វៀតណាម និង Win Streak ដើម្បីមកសងសឹងនៅកម្ពុជាបាន។ មិនតែប៉ុណ្ណោះ យើងអាចអញ្ជើញក្លិបមកពី ម៉ុងហ្គោលី និងអូស្ត្រាលី ថែមទៀតផង»៕

អត្ថបទទាក់ទង