Close

Vinicius Junior៖ ខ្ញុំចង់លេងនៅ Real Madrid ជារៀងរហូត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ កីឡា
Vinicius Junior៖ ខ្ញុំចង់លេងនៅ Real Madrid ជារៀងរហូត Vinicius Junior៖ ខ្ញុំចង់លេងនៅ Real Madrid ជារៀងរហូត

(បាល់ទាត់)៖ ខែ្សបម្រើស្លាបរបស់ក្រុមអធិរាជស Real Madrid កីឡាករ Vinicius Jr បានប្រកាសថា ខ្លួនចង់បន្តស្នាក់នៅជាមួយក្លិប Real Madrid ជារៀងរហូត។

កីឡាករវ័យ ២១ឆ្នាំរូបនេះ កំពុងបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ដោយជួយឲ្យក្លិបលើកពាន៣ ក្នុងមួយរដូវកាល។ មិនតែប៉ុណ្ណោះ Vinicius បានស៊ុតបញ្ជូលទី១គ្រាប់ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Dortmond កាលពីចុងសប្ដាហ៍កន្លងទៅ និងជួយឲ្យ Real លើកពាន UCl ទី១៥ របស់ពួកគេ។
កីឡាករពូកែលេង Skill រូបនេះ បានប្រកាសប្រាប់អ្នកសារព័ត៌មានថា រូបគេសប្បាយចិត្តយ៉ាងខ្លាំងជាមួយក្លឹបយក្សអេស្ប៉ាញ ហើយរូបគេចង់នៅជាមួយ Real Madrid ជាច្រើនឆ្នាំបន្តទៀត និងជារៀងរហូត។
Vinicius បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ DjMaRiiO ថា៖« ខ្ញុំស្រលាញ់ក្លិប Real Madrid ខ្លាំងណាស់ ហើយខ្ញុំចង់ស្នាក់នៅទីនេះច្រើនឆ្នាំបន្តទៀត និងបង្កើតប្រវត្តិសាស្ត្រនៅក្លឹបនេះ»។

គួរបញ្ជាក់ថា Vinicius Jr បានផ្លាស់ពីក្លិបប្រស៊ីល Flamengo មកចូលរួមជាមួយ Real Madrid នៅឆ្នាំ ២០១៨។ គិតមកទល់ពេលនេះ រូបគេបង្ហាញខ្លួនឲ្យក្លិបសរុបចំនួន ២៦៤ប្រកួត និងស៊ុតចូល ៨៣ គ្រាប់។ Vinicius រកគ្រាប់បាល់បាន ២៤គ្រាប់ ក្នុងចំនួន ៣៩ប្រកួត ហើយគ្រាប់បាល់ដែល Vini រកបានភាគច្រើនសុទ្ធតែក្នុងប្រកួតសំខាន់ៗ។ ដូច្នេះហើយទើបអ្នកតាមដានបាល់ទាត់ ជាច្រើនលើកឡើងថា រូបគេអាចនឹងមានលទ្ធភាពខ្ពស់ក្នុងការឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំនេះ៕

អត្ថបទទាក់ទង