Close

ទីបំផុត! Real Madrid យកបាន Kylian Mbappe

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ កីឡា
ទីបំផុត! Real Madrid យកបាន Kylian Mbappe ទីបំផុត! Real Madrid យកបាន Kylian Mbappe

(បាល់ទាត់)៖ ក្លិបយក្សអេស្ប៉ាញ Real Madrid គ្រងនឹងប្រកាសពីការចុះហត្ថលេខាលើ តារាឆ្នើមបារាំង Kylian Mbappé លើការផ្ទេរដោយគ្មានតម្លៃខ្លួន នៅដើមសប្តាហ៍នេះ ។ នេះបើតាមការបញ្ជាក់របស់អ្នកកាសែតបាល់ទាត់ដ៏ល្បីរឿងទីផ្សារដោះដូរកីឡាករ លោក Fabrizio Romano។

បន្ទាប់ពីក្រុម​ស្ដេចស Real Madrid ​បានគ្រង​ជើង​ឯក​​ UEFA Champions League លើកទី១៥ របស់ខ្លួន កាលពីយប់ថ្ងៃសៅរ៍ លោក Fabrizio Romano កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានចុះផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង កីឡាករ Kylian Mbappé គ្រោងនឹងចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃខ្លួន ខណៈដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខារួចរាល់អស់ហើយ ពោលគឺអ្វីគ្រប់យ៉ាងរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

ការមកដល់របស់ Mbappé នឹងបិទបញ្ចប់ពីភាពស្រពេជ្យស្រពិលរយៈពេល ៧ឆ្នាំ របស់ Real Madrid ។ដូច្នេះ មានន័យថា PSG នឹងបាត់បង់កីឡាករម្នាក់ ដែលពួកគេបានបដិសេធសំណើរ ២០០ លានអឺរ៉ូ ពី Madrid ក្នុងឆ្នាំ ២០២១។

គួរបញ្ជាក់ថា Kylian Mbappe បាន​ផ្ទេរពី​ក្រុមបាល់ទាត់ AS Monaco មក​ចូលរួម​ជាមួយ​ក្លិប Paris Saint-Germain កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​តម្លៃខ្លួន ១៨០​លាន​អឺ​រូ​។ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ​រូប​នេះ​ បង្ហាញខ្លួន​ឲ្យ PSG សរុប​ ២០៥​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ១៧៥​គ្រាប់ និងបាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក​លី​គ​កំពូល​បារាំង ​៦ដង, Coupe de la Ligue ២​ដង , Coupe de France ៣​ដង និង French Super Cup ៣​ដង​៕

អត្ថបទទាក់ទង