ទីបំផុត Jurgen Klopp ចេញមុខបញ្ចាក់ពីអនាគតរបស់លោកជាមួយ Liverpool
នៅទីបំផុត ! អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានចេញមុខបញ្ជាក់ពីអនាគតរបស់លោកជាមួយក្លិប ក្រោយមានពាក្យចចាមរាមថា លោកនឹងចាកចេញពី Liverpool បន្ទាប់ពីធ្វើមិនបានល្អក្នុងរដូវកាលនេះ។
ក្រុមហង្សក្រហម កំពុងស្ថិត្តនៅចំណាត់ថ្នាក់ទី ១០ ក្នុងតារាង Premier League ដោយឈ្នះតែ ៨ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២០ ប្រកួតដំបូងរបស់ពួកគេ។ ការធ្លាក់ទម្រង់របស់ពួកគេក្នុងរដូវកាលនេះ បាននាំឱ្យអ្នកខ្លះលើកឡើងថា Klopp ដែលទើបតែបានចុះកិច្ចសន្យា កាលពីខែមេសា ឆ្នាំមុន ដើម្បីរក្សាលោកនៅក្លឹបរហូតដល់ឆ្នាំ ២០២៦ អាចនឹងលាលែងពីតំណែងជាអ្នកចាត់ការ ប៉ុន្តែអ្នកចាត់ការសញ្ចាតិអាល្លឺម៉ង់ ចំពោះការលើកឡើងនេះ។
Klopp បានប្រាប់មកកាន់សារព័ត៌មាន Goal ថា ៖«វាជាពេលវេលាដ៏លំបាក ខ្ញុំយល់ថា មនុស្សនឹងគិតបែបនោះ ប៉ុន្តែខ្ញុំនឹងមិនទៅ ហើយខ្ញុំមិនអាចទៅបានទេ។ ខ្ញុំមានទំនួលខុសត្រូវច្រើនណាស់ ហើយខ្ញុំចង់បាន ហើយខ្ញុំចង់រៀបចំវាម្តងទៀត»។
លោកបន្តថា៖« ខ្ញុំនៅទីនេះប្តេជ្ញាចិត្ត ១00 ភាគរយ។ ប្រសិនបើយើងឈ្នះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាផ្នែកមួយនៃវា ប៉ុន្តែប្រសិនបើយើងចាញ់ ខ្ញុំមានអារម្មណ៍ថា មានការទទួលខុសត្រូវ ១00 ភាគរយ ខ្ញុំតែងតែជាបែបនេះនៅក្នុងជីវិតរបស់ខ្ញុំ។ ដូច្នេះអ្នកអាចស្រមៃមើលថាតើការទទួលខុសត្រូវធំប៉ុណ្ណានៅពេលនេះ។ ហើយខ្ញុំមានអារម្មណ៍យ៉ាងណានៅពេលនេះ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីឆ្លងកាត់បញ្ហានេះ ហើយរៀបចំអនាគតដ៏វិជ្ជមានម្ដងទៀត»៕