Close

ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ លេខ១ គោគូធំបានទៅខេត្តកំពង់ចាម ខណៈគោគូតូចបានទៅខេត្តកំពង់ស្ពឺ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ លេខ១ គោគូធំបានទៅខេត្តកំពង់ចាម ខណៈគោគូតូចបានទៅខេត្តកំពង់ស្ពឺ ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ លេខ១ គោគូធំបានទៅខេត្តកំពង់ចាម ខណៈគោគូតូចបានទៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ រទេះសាឡីគោ ដែលបានចូលរួមពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ នៅ ខេត្តកំពង់ស្ពឺ
គឺមានចំនួនសរុប៥០គូ ដោយក្នុងនោះ គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ ខណៈលេខ១គោគូធំ មកពីខេត្តកំពង់ចាម ឯលេខ២ មកពីខេត្តកំពង់ស្ពឺ និងលេខ៣ មកពីរាជធានីភ្នំពេញ។ ជាមួយគ្នានោះ លេខ១ស្ទួន គោគូតូច មកពីខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល និងលេខ៣ មកពីរាជធានីភ្នំពេញ។

ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ត្រូវបានប្រារព្ធស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត កំពង់ស្ពឺ និងឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្ត កំពង់ស្ពឺ និងមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរស្រុកសំរោងទង អាជ្ញាធរឃុំត្រពាំងគង សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ។

បើតាមការសិក្សា អំពីប្រវត្តិនៃពិធីនេះ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ចំនួនរទេះសាឡីគោក្នុងឆ្នាំ២០២៤នេះ គឺមានចំនួនសរុប៥០គូ(គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ) ក្នុងនោះមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ហើយជាលទ្ធផល៖ លេខ១គោគូធំ មកពីខេត្តកំពង់ចាម ឯលេខ២ មកពីខេត្តកំពង់ស្ពឺ និងលេខ៣ មកពីរាជធានីភ្នំពេញ លេខ១ស្ទួន គោគូតូច មកពីខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល និងលេខ៣ មកពីរាជធានីភ្នំពេញ។

ដោយឡែកនាឆ្នាំនេះ ក៏មានអ្នកចូលរួមទស្សនាផ្ទាល់ប្រមាណជាងពីរពាន់នាក់ និងមានអ្នកចូលមើលក្នុងហ្វេសប៊ុកផ្លូវការរបស់មន្ទីរមានប្រមាណមួយម៉ឺននាក់គិតដលល់ម៉ោង២០:០០នាទី។ រីឯអ្នកយកសារព័ត៌មាន មានទាំងភ្នាក់ងារជាតិនិងអន្តរជាតិ(AFP, XINHUA…)៕

អត្ថបទទាក់ទង