Close

នាវាទេសចរណ៍មួយគ្រឿងបានដឹកភ្ញៀវជិត ១០០០ នាក់ ចូលទស្សនាខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
នាវាទេសចរណ៍មួយគ្រឿងបានដឹកភ្ញៀវជិត ១០០០ នាក់ ចូលទស្សនាខេត្តព្រះសីហនុ នាវាទេសចរណ៍មួយគ្រឿងបានដឹកភ្ញៀវជិត ១០០០ នាក់ ចូលទស្សនាខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាវាទេសចរណ៍ ឈ្មោះ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ១៧២,៥៣ ម៉ែត្រ ប្រវែងទទឹង ២៤,៨០ ម៉ែត្រ ជម្រៅ ៧,៥០ ម៉ែត្រ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៦២ នាក់ (ស្រី ៨៣ នាក់) មាន ៣៨ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ៤៦០ នាក់ (ស្រី ២៤៨ នាក់) មាន ១៦ សញ្ជាតិ។
ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៤០ នាក់) និងជនជាតិអង់គ្លេស (៥២ នាក់) ហើយនាវាទេសចរណ៍នេះ បានចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទីល្ងាច នៅថ្ងៃដដែល។

នៅរយៈពេលចុងក្រោយនេះ នាវាទេសចរណ៍ជាច្រើនគ្រឿង បានចូលចតនៅក្នុងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងបានដឹកជញ្ជូនអ្នកដំណើររាប់ពាន់នាក់ចូលទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាល្អនៃវិស័យទេសចរណ៍របស់កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

ខេត្តព្រះសីហនុ គឺខេត្តដែលល្បីល្បាញ ដោយសារមានឆ្នេរសមុទ្រស្រស់ស្អាតនិងជាសមាជិកក្លិបឆ្នេរសមុទ្រស្រស់ស្អាតនៅទូទាំងពិភពលោកដូច្នេះកិត្តិនាមនៃសម្រស់ឆ្នេរដ៏ស្រស់ស្អាតហើយស្ថិតនៅចន្លោះកណ្តាលនៃប្រទេសមានការរីកចម្រើនខាងវិស័យទេសចរពីរគឺថៃ និងវៀតណាម និងជាពិសេសនោះគឺភាពរួសរាយរាក់ទាក់របស់ប្រជាជនក្នុងខេត្តព្រះសីហនុពិតជាអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរនៅទូទាំងពិភពលោកឲ្យចូលមកទស្សនាទីនេះដោយខានពុំបាន៕

អត្ថបទទាក់ទង