Close

វៀតណាម ស្នើបញ្ជូលប្រភេទកីឡាចំនួនពីរបន្ថែមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
វៀតណាម ស្នើបញ្ជូលប្រភេទកីឡាចំនួនពីរបន្ថែមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះ វៀតណាម ស្នើបញ្ជូលប្រភេទកីឡាចំនួនពីរបន្ថែមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះ

យោងតាមសហព័ន្ធកីឡាកាយសម្ព័ន្ធវៀតណាម ហៅកាត់ថា VGF បានឱ្យដឹងថា វៀតណាម បានស្នើបញ្ជូលកីឡាចំនួនពីរបន្ថែមទៀត គឺកីឡាកាយសម្ព័ន្ធនារី និងកីឡារាំ ទៅក្នុងកម្មវិធីប្រកួតប្រជែងនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលប្រារព្ធឡើងនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam Plus។

VGF បានបញ្ជូនឯកសារមួយទៅសហព័ន្ធកីឡាកាយសម្ព័ន្ធអាស៊ីអាគ្នេយ៍ និងកីឡារាំអាស៊ី ស្នើសុំការបញ្ជូនរបស់ពួកគេទៅក្រុមប្រឹក្សាភិបាលនៃស្ថាប័ន SEA Games 32 ដើម្បីបន្ថែមប្រភេទកីឡាទាំងនោះ ទៅក្នុងការប្រកួតនៃព្រឹត្តិការណ៍នេះ ហើយព្រមទាំងផ្ញើរសំណើស្រដៀងគ្នានេះ ទៅកាន់ភ្នាក់ងារពាក់ព័ន្ធផងដែរ។

នៅក្នុងសំណើរបស់ VGF ដែលបានផ្ញើទៅគណៈកម្មាធិការអូឡាំពិកវៀតណាម សហព័ន្ធបានពន្យល់ថា កីឡាទាំងពីរ គឺជាកីឡាប្រពៃណី ដែលត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ និងជើងឯកពិភពលោក រួមទាំងកីឡាក្នុងតំបន់អាស៊ី និងអាស៊ីអាគ្នេយ៍ ផងដែរ។

គួរឲ្យដឹងថា នៅក្នុងបញ្ជីកីឡាចំនួន ៣៨ សម្រាប់ស៊ីហ្គេម លើកទី ៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ កីឡាកាយសម្ព័ន្ធ និងកីឡារាំ មិនត្រូវបានដាក់បញ្ជូលនោះទេ រួមជាមួយនឹងព្រឹត្តិការណ៍មួយចំនួនទៀត។ ការប្រកួតកីឡាលើកទី៣២នេះ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ក្នុងប្រទេសកម្ពុជា ដោយមានមេដាយសរុបចំនួន ៦០៨គ្រឿង៕

អត្ថបទទាក់ទង