Close

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២១រូប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២១រូប ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២១រូប

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាន ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១រូប។

ពិធីនេះ ធ្វើឡើងនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយ មានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រី នាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្រ្តីនគរបាលមួយចំនួនទៀតផងដែរ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបទទួលបានតំឡើងឋានន្តសក្តិ និងតែងតាំមុខតំណែងថ្មី ដែលជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាការតបស្នងនូវការខិតខំប្រឹងប្រែង លះបង់សព្វបែបយ៉ាងរបស់បងប្អូនក្នុងការបំពេញភារកិច្ចចូលរួមការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបម្រើប្រជាពលរដ្ឋបានល្អ និងបានណែនាំឱ្យបន្តខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរថែមទៀតជាពិសេស ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ឱ្យកាន់តែមានប្រសិទ្ធភាពដូចជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើម។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ ក៏បានណែនាំឱ្យមន្រ្តីនគរបាលពង្រឹងការគោរពច្បាប់និងជំនាញ និងបានដាក់បទបញ្ជាឱ្យមន្រ្តីនគរបាលការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់បញ្ហាក្មេងទំនើងដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈ ការទប់ស្កាត់និងបង្រ្កាបគ្រឿងញៀន ការបង្រ្កាបល្បែងស៊ីសង ឆ្នោតផ្សងសំណាងខុសច្បាប់ បង្ការទប់ស្កាត់ និងបង្រ្កាបអំពើឆក់ លួច គាស់ផ្ទះ និងឱ្យណែនាំសហការជាមួយម្ចាស់បុរីដើម្បីទប់ស្កាត់បញ្ហាបទល្មើសកើតឡើងក្នុងបុរី។

សូមបញ្ជាក់ថា៖មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១រូប ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើឋានន្តរសក្តិ ជូនលោកលោកស្រីស្នងការរងថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន១០រូប, ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន០៧រូប, ថ្នាក់វរសេនីយ៍ឯក ចំនួន០២រូប ប្រកាសតែងតាំងមុខតំណែងលោកអធិការខណ្ឌ៧មករា ០១រូបនិង ជំនួយការ ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន០១រូប៕

អត្ថបទទាក់ទង