Close

កម្ពុជា-ចិន ចុះ MOU លើគម្រោង «ការបកប្រែនិងការបោះពុម្ពផ្សាយស្នាដៃសៀវភៅ»

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជា-ចិន ចុះ MOU លើគម្រោង «ការបកប្រែនិងការបោះពុម្ពផ្សាយស្នាដៃសៀវភៅ» កម្ពុជា-ចិន ចុះ MOU លើគម្រោង «ការបកប្រែនិងការបោះពុម្ពផ្សាយស្នាដៃសៀវភៅ»

សៀមរាប៖ រាជបណ្ឌិត្យសភាកម្ពុជា និង សារព័ត៌មានជាតិ និងរដ្ឋបាលបោះពុម្ពផ្សាយនៃសាធារណរដ្ឋប្រជាមានិតចិនចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បី សហការណ៍លើគម្រោង «ការបកប្រែនិងការបោះពុម្ពផ្សាយស្នាដៃសៀវភៅ» រួមមាន សៀវភៅបុរាណ សៀវភៅប្រវត្តិសាស្ត្រ វប្បធម៌ ជាដើម ដោយបកប្រែពីភាសាខ្មែរទៅភាសាចិន និងពីភាសាចិនមកជាភាសាខ្មែរ។

ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៤ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ឯកឧត្តម SUN Yeli អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីនិងលេខាធិការនៃក្រុមការងារឈានមុខ ក្រសួងវប្បធម៌និងទេសចរណ៍។

កម្មវិធីចុះកិច្ចព្រមព្រៀងនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ អនុប្រធានគណៈចលនាមហាជន និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម LI Shu Lei សមាជិកនៃការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា ៖« នៅពេលខាងមុខនេះ យើងនឹងបកប្រែបោះពុម្ពសៀវភៅចំនួន ៥ចំណងជើងគឺ៖ ១-សៀវភៅស្តីពី «ទីតាំងរមណីយដ្ឋាននិងទេសចរណ៍កម្ពុជា» ២-សៀវភៅស្តីពី «សម្លៀកបំពាក់តាមរយៈចម្លាក់អប្សរា នៅប្រាសាទអង្គរវត្ត» ៣-សៀវភៅស្តីពី «សិលាចារឹកខ្មែរ» ៤- សៀវភៅស្តីពី «ម៉ូតសម្លៀកបំពាក់ខ្មែរ» និង ៥- សៀវភៅស្តីពី «ប្រវត្តិសាស្ត្រខ្មែរ»។

ទំនាក់ទំនងកម្ពុជា ចិន កន្លងមក ត្រូវបានប្រសិទ្ធនាមថាជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំងពីរទទួលបានផលប្រយោជន៍រៀងៗខ្លួនសម្រាប់ជាតិ និងប្រជាជន និងបានពង្រឹងមិត្តភាពកាន់តែស្អិតរមួតលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរលើវិស័យ វប្បធម៌ ទេសចរ អប់រំ និងកីឡា និងវិស័យផ្សេងទៀត ដែលជាការចូលរួមចំណែកពង្រីកវិសាលភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់៕

អត្ថបទទាក់ទង