ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដាក់ចេញវិធានការ ៨ចំនុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ

ភ្នំពេញ ៖ ក្រសួងបរិស្ថានរួមជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញវិធានការ ៨ចំនុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។ ការដាក់ចេញវិធានការនេះ គឺដើម្បីជាការផ្សព្វផ្សាយក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ។
ជាមួយគ្នានេះ ក្រសួងទាំងពីរក៏បានកត់សម្គាល់ឃើញដែរថា ភ្លើងឆេះព្រៃបានបង្កឱ្យមានការបាត់បង់ព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ ជាពិសេសនាំឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។
ក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងត្រៀមមធ្យោបាយ ព្រមទាំងចាត់វិធានដូចខាងក្រោម៖
ទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទំចំហ។
ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោលនិងដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម។
ទី៣៖ ចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។ និង
និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ៕
សូមអានលិខិតខាងក្រោម៖

