Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មិត្តចិនបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើន ជាពិសេសក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មិត្តចិនបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើន ជាពិសេសក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មិត្តចិនបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើន ជាពិសេសក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនចិន ដែលបានសម្រេចចិត្តវិនិយោគលើគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង និងបានថ្លែងអំណរគុណ ឯកអគ្គរដ្ឋទូតចិន និងរដ្ឋាភិបាលចិនដែលបានផ្ដល់ឥណទានសម្បទានមានការប្រាក់ទាបសម្រាប់អភិវឌ្ឍន៍វិស័យអគ្គិសនីនៅតាមតំបន់ជនបទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មិត្តចិនបានខិតខំជម្រុញការផ្តល់សម្បទាននិងឥណទានដែលមានការប្រាក់ទាបពីប្រទេសចិន ដល់វិស័យថាមពលនៅកម្ពុជា ដើម្បីបម្រើដល់ការអភិវឌ្ឍបណ្តាញជាតិ ប្រព័ន្ធចែកចាយអគ្គសនីតាមទីជនបទ និងបានខិតខំជំរុញក្រុមហ៊ុនចិន ឱ្យមកវិនិយោគបន្ថែមទៀតលើវិស័យថាមពលនៅកម្ពុជា។

សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន២ គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់។

ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះផងដែរ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និង បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕

អត្ថបទទាក់ទង