ព្រះខ័នរាជស្វាយរៀង បន្តធ្វើព្យុះភ្លៀងនៅលីគកំពូលកម្ពុជា
(បាល់ទាត់)៖ ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Monus បានបន្តធ្វើព្យុះភ្លៀងនៅលីគកំពូលកម្ពុជា ជាមួយនឹងរក្សាកំណត់ត្រាមិនដែលចាញ់១០សប្ដាហ៍ជាប់ៗគ្នា ក្រោយពីយកឈ្នះក្រុម កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ១ ទល់នឹង ០ កាលពីយប់ថ្ងៃ អាទិត្យ នាកីឡដ្ឋានស្វាយរៀង។
ខាងក្រោមនេះ ជាលទ្ធផលការប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង ទាំង ១០សប្ដាហ៍ ៖
-ក្លិប កងយោធពលខេមរភូមិន្ទ ០-២ ស្វាយរៀង
-ស្វាយរៀង ២-១ ភ្នំពេញក្រោន
-ស្វាយរៀង ១-០ ណាហ្គាវើលដ៍
-ISI ដង្កោសែនជ័យ ១-២ ស្វាយរៀង
-ស្វាយរៀង ៥-២ អង្គរថាយហ្គឺរ
-វិសាខា ០-១ ស្វាយរៀង
-ព្រៃវែង ៣-៥ ស្វាយរៀង
-ស្វាយរៀង ២-១ គីរីវង់សុខសែនជ័យ
-ស្វាយរៀង ៣-០ បឹងកេត
-ស្វាយរៀង ១-០ កងយោធពលខេមរភូមិន្ទ។
គួរជម្រាបឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី១០នេះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលមាន ៣០ពិន្ទុពេញ ឆ្លងកាត់ការប្រកួត ១០ប្រកួត ឈ្នះទាំងអស់ តាមពីក្រោយដោយ ភ្នំពេញក្រោន និងវិសាខា។
គួរបញ្ជាក់ថា ប្រកួតក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ការពារតំណែងជើងឯក ភ្នំពេញក្រោន នៅថ្ងៃ ទី២៦ ខែវិច្ឆិកា វេលាម៉ោង ៦៖០០នាទីល្ងាច នាកីឡដ្ឋាន Smart RSN៕