Close

CPL នឹង​បន្ដជុំទី២ នៅចុងសប្ដាហ៍នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡា
CPL នឹង​បន្ដជុំទី២ នៅចុងសប្ដាហ៍នេះ CPL នឹង​បន្ដជុំទី២ នៅចុងសប្ដាហ៍នេះ

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ​ រដូវកាល២០២៣/២៤ បាន​ឈាន​ដល់​ជុំទី២ហេីយ​ក្នុង​សប្ដាហ៍​នេះ​ ដែល​ត្រូវនឹងសប្ដាហ៍ទី១០ ដោយមិនមានការសម្រាកនោះទេ។

ការប្រកួត​នៅថ្ងៃសៅរ៍ទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៣
-គីរីវង់សុខសែនជ័យ​ ប៉ះ​ វិសាខា​
-​បឹងកេត​ ប៉ះ​ ភ្នំពេញក្រោន​
-​ណាហ្គាវើល​ ប៉ះ​ ព្រៃវែង​វែង។​

ការប្រកួត​នៅថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣
-អង្គរ​ថាយហ្គឺរ​ ប៉ះ​ អាយ​ អេស​ អាយ​ ដង្កោ​សែនជ័យ
-ព្រះខ័នរាជ​ស្វាយរៀង​ ប៉ះ​ កងយោធពលខេមរភូមិន្ទ​។

ក្នុង​ចំណោម​ ការប្រកួត​ក្នុង​សប្ដាហ៍​ទី​១០នេះ​ មានមួយគូគឺ Cambodian Classic Match បឹងកេត និង ភ្នំពេញក្រោន ដែលប្រកួតនៅម៉ោង ៦:០០ នាទីល្ងាច។

គួរឱ្យដឹងផងដែរថា ឆ្លងកាត់ជុំទី១ កន្លងទៅព្រះខ័នរាជស្វាយរៀង មិនទាន់ស្គាល់ថាចាញ់និងស្មើរនោះទេ មាន​២៧ពិន្ទុពេញ ឈរកំពូលតារាង តាមពីក្រោយដោយ ភ្នំពេញក្រោន និង វិសាខា ៕

 

អត្ថបទទាក់ទង