Close

កសិករអង់គ្លេសខាតបង់ជាង ៨០០ លានផោន ដោយសារកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

ដោយ៖ Chhan Sreyka ​​ | 1 ម៉ោងមុន ព័ត៌មានអន្តរជាតិ
កសិករអង់គ្លេសខាតបង់ជាង ៨០០ លានផោន ដោយសារកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ កសិករអង់គ្លេសខាតបង់ជាង ៨០០ លានផោន ដោយសារកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

ចក្រភពអង់គ្លេស៖ កសិករដាំដុះដំណាំនៅចក្រភពអង់គ្លេស បានបាត់បង់ចំណូលផលិតកម្មជាង ៨០០ លានផោន (ប្រមាណ ១ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៥ បន្ទាប់ពីប្រទេសនេះបានជួបប្រទះនូវកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ដែលនាំឲ្យការប្រមូលផលក្លាយជាឆ្នាំអាក្រក់បំផុតមួយដែលមិនធ្លាប់មានការកត់ត្រា។

យោងតាមការវិភាគដោយអង្គភាពស៊ើបអង្កេតថាមពល និងអាកាសធាតុ (ECIU) បានបង្ហាញថា រដូវផ្ការីក និងរដូវក្តៅដ៏ក្តៅបំផុត និងស្ងួតបំផុតក្នុងប្រវត្តិសាស្ត្រ បានធ្វើឲ្យបរិមាណផលិតកម្មដំណាំសំខាន់ៗចំនួនប្រាំ (រួមមាន ស្រូវសាលី ស្រូវបាឡេ ស្រូវអូត និងដំណាំប្រេងផ្សេងៗ) បានធ្លាក់ចុះប្រមាណ ២០% បើប្រៀបធៀបនឹងមធ្យមភាគរយៈពេល ១០ ឆ្នាំចុងក្រោយ។

កសិករអង់គ្លេសខាតបង់ជាង ៨០០ លានផោន ដោយសារកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

ការខាតបង់ដ៏ធំធេងនេះបានកើតឡើងក្នុងឆ្នាំ ២០២៥ ដែលត្រូវបានចាត់ទុកជាឆ្នាំប្រមូលផលអាក្រក់បំផុតលំដាប់ទីពីរនៅប្រទេសអង់គ្លេស ចាប់តាំងពីឆ្នាំ ១៩៨៤ មក។

អ្នកជំនាញបានចង្អុលបង្ហាញថា ការប្រែប្រួលអាកាសធាតុដែលកាន់តែធ្ងន់ធ្ងរ គឺជាកត្តាចម្បងដែលបានជំរុញឲ្យបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុក្នុងវិស័យកសិកម្មកាន់តែធំធាត់។

លោក Tom Lancaster អ្នកវិភាគនៅ ECIU បានថ្លែងថា៖ «នេះជាឆ្នាំដ៏លំបាកមួយទៀតសម្រាប់កសិករជាច្រើននៅចក្រភពអង់គ្លេស ដោយលក្ខខណ្ឌអាកាសធាតុបានប្រែប្រួលពីសើមពេក ទៅក្ដៅហួតហែងពេក»។

លោកបានបន្ថែមថា ចាប់តាំងពីឆ្នាំ ២០២០ មក ចំណូលដែលកសិករដាំដុះបានបាត់បង់ដោយសារតែផលប៉ះពាល់នៃអាកាសធាតុធ្ងន់ធ្ងរបានកើនឡើងលើសពី ២ ពាន់លានផោន ហើយកសិករភាគច្រើនកំពុងព្រួយបារម្ភពីសមត្ថភាពរកប្រាក់ចំណេញរបស់ពួកគេ៕

កសិករអង់គ្លេសខាតបង់ជាង ៨០០ លានផោន ដោយសារកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ