Close

ដឹងទេថា តើលោក Oleg Starynskyi និយាយអ្វីខ្លះ ក្រោយបង្កើតប្រវត្តិសាស្រ្តថ្មី យកឈ្នះក្លិបមកពីអូស្ត្រាលី Macarthur FC

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ កីឡា
ដឹងទេថា តើលោក Oleg Starynskyi និយាយអ្វីខ្លះ ក្រោយបង្កើតប្រវត្តិសាស្រ្តថ្មី យកឈ្នះក្លិបមកពីអូស្ត្រាលី Macarthur FC ដឹងទេថា តើលោក Oleg Starynskyi និយាយអ្វីខ្លះ ក្រោយបង្កើតប្រវត្តិសាស្រ្តថ្មី យកឈ្នះក្លិបមកពីអូស្ត្រាលី Macarthur FC

កាលពីយប់មិញនេះ លោក Oleg Starynskyi បានសាងប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់បាល់ទាត់កម្ពុជា ក្រោយដឹកនាំក្លិបបាល់ទាត់ភ្នំពេញក្រោន យកឈ្នះក្រុមខ្លាំងរបស់អូស្រ្តាលី Macarthur FC ក្នុងលទ្ធផល ៣-០ នៃការប្រកួតវគ្គជម្រុះពូល F ពានរង្វាន់ AFC Cup 2023/24។

ក្រោយចប់ការប្រកួត លោក Oleg Starynskyi បានលើកឡើងយ៉ាងដូច្នេះថា៖«វាគឺជាការឈានទៅមុខដ៏សំខាន់ សម្រាប់បាល់ទាត់កម្ពុជា ដែលឱ្យយើងយល់ថា យើងអាចប្រជែង និងលេងជាមួយពួកគេបាន។ ខ្ញុំសង្ឃឹមថា ជ័យជម្នះនេះ នឹងធ្វើឱ្យយើងមានភាពជឿជាក់ដើម្បីទទួលបានសមិទ្ធផលបន្ថែមទៀតនាពេលខាងមុខ»។

លោកបានបន្តថា៖« យើងលេងបាល់ទាត់តាមរបៀបរបស់យើងជាមួយនឹងជំនឿចិត្ត។ ការការពារ និងការវាយបកមិនមែនជាអ្វីដែលយើងចូលចិត្តនោះទេ ដូច្នេះខ្ញុំពិតជាសរសើរកីឡាករទាំងអស់ ដែលបានខំប្រឹងក្នុងការធ្វើការងារដ៏អស្ចារ្យនេះ។ យើងបានលេងដោយភាពជឿជាក់ ខ្ញុំបានប្រាប់កីឡាករថា ត្រូវបន្តដាក់សម្ពាធទៅកាន់ Macarthur ព្រោះនេះគឺជាការប្រកួតក្នុងដីរបស់យើង ពួកគេក៏មានសម្ពាធ ហើយយើងក៏កំពុងតែគ្រប់គ្រងការប្រកួតផងដែរ។

លោកបានបន្តទៀតថា៖ «ខ្ញុំធ្លាប់និយាយកាលពីមុនហើយ យើងលេងដោយទំនុកចិត្ត តាមស្ទាយរបស់យើងដើម្បីបង្កើតឱកាស។ ខ្ញុំដឹងថាបើសិនជាយើងលេងចង់តែការពារវាយបកការប្រកួតទំនងមិនកើតឡើងដូចនេះទេ។ ខ្ញុំកោតសរសើរដល់កីឡាករសម្រាប់ការប្រឹងប្រែងដោយធ្វើវាបានយើងអស្ចារ្យ។ ជាពិសេសនោះគឺបេះដូងកីឡាករ ទោះបីជាជួបក្រុមមកពីអឺរ៉ុប ក៏នៅតែលេងដោយទំនុកចិត្ត»។

លោកបានសង្គត់ធ្ងន់ថា៖«ការប្រកួតជាមួយ Macarthur នៅអូស្រ្តាលី វាពិតជាការប្រកួតដែលពិបាកខ្លាំងសម្រាប់យើង ហើយនេះ គឺជាការសាកល្បងដ៏ពិតប្រាកដមួយ។ យើងនឹងបន្តលេងដោយភាពជឿជាក់គ្រប់ការប្រកួតប្រជែងទាំងអស់»៕

អត្ថបទទាក់ទង