Leo Messi ផ្ញើសារទៅកាន់អ្នកគាំទ្រ Inter Miami ក្រោយមានពាក្យចចាមអារ៉ាមថា Barcelona ខ្ចីជេីង
កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា កីឡាករ Lionel Messi នឹងត្រលប់ទៅកាន់ទ្រនំចាស់វិញ គឺក្លិបអ្នកមានបុណ្យ FC Barcelona នៅក្នុងលក្ខខណ្ឌខ្ចីជេីង ក្រោយក្លិប Inter Miami ធ្លាក់ចេញពីលីគកំពូលអាមេរិក ទៅលេងនៅលីគលំដាប់ទី២។ សូម្បីតែគ្រូបង្គោលក្លិប Inter Miami លោក Gerardo Martino ក៏បានលេីកឡេីងផងដែរថា លោកនឹងបេីកផ្លូវអោយ Messi ត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ប្រសិនបេី Barcelona ដាក់សំណើ។
ជុំវិញបញ្ហានេះ Messi បានចេញមុខមកបញ្ជាក់ថា ខ្លួនមិនបានពិចារណាលើកិច្ចព្រមព្រៀងខ្ចីជើងណាមួយឡេីយ បើទោះបីជាមានពាក្យចចាមអារ៉ាមថាលោកទៅ Barca ក៏ដោយ ។
Messi បានប្រាប់ទៅកាន់អ្នកគាំទ្រ Inter Miami ថា
៖“ខ្ញុំមានមោទនភាពចំពោះលទ្ធផល Inter Miami ក្នុងរដូវកាលនេះ។ យើងឈ្នះពានជាលើកដំបូងក្នុងបប្រវត្តិសាស្ត្រ ហើយជិតដល់វគ្គ Playoff ថែមទៀត”។
Messi បន្តថា ៖”ខ្ញុំសូមអរគុណ Inter Miami អ្នកគាំទ្រ សម្រាប់ការគាំទ្រទាំងអស់ដែលពួកគេបានផ្តល់ឱ្យយើង ដើម្បីកែលម្អទាំងអស់គ្នា។ ខ្ញុំប្រាកដណាស់ថា យើងនឹងបន្តនៅជាមួយគ្នា ប្រយុទ្ធជាមួយគ្នា”៕